បរទេស៖ ខ្សែ​​ប្រយុទ្ធ​ជើង​ចាស់ Jamie Vardy បាន​បញ្ចប់​ការមិន​​អាច​រក​បាន​គ្រាប់បាល់​ត្រឹម​រយៈពេល​២​ខែ​ ខណៈ​ដែល​ Leicester បានផ្តួលក្រុម West Brom ក្នុងលទ្ធ​ផល ៣-០ កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពង្រឹង​​ការ​ប្រជែងរបស់​ខ្លួន​សម្រាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ និង​បង្អាក់​ដំណើរ​ការ​នាំការ​ស្រោច​ស្រង់​របស់ក្រុម​ភ្ញៀវ​។

ក្រុម​របស់​លោក Brendan Rodgers បាន​ស្រេក​ឃ្លាន​ជ័យ​ជម្នះ​យ៉ាង​ខ្លាំង ក្រោយពី​បាន​រង​បរា​ជ័យ​២​ប្រកួត​ចុងក្រោយ​របស់​ខ្លួន ប៉ុន្តែ បាន​បង្ហាញ​ពី​ទម្រង់​លេង​នៅ​តំបន់​ប្រយុទ្ធ​យ៉ាង​មុតស្រួច នៅពេល​ប្រកួត​ជាមួយនឹងក្រុម​កំពុង​ឡើង​ទម្រង់​លេង​ West Brom នា​កីឡដ្ឋាន King Power​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​តង់ទី​១ ពី​សំណាក់កីឡាករ Jamie Vardy, Jonny Evans និង Kelechi Iheanacho បានធ្វើ​ឲ្យ​ក្រុម West Brom ជួប​ការលំបាក​ក្នុងការ​វាយ​បក​វិញ ហើយ​ក្រុម Leicester បាន​ការ​ពារ​យ៉ាង​រឹងមាំ ក្នុងការ​ប្រកួតនេះ បន្ទាប់​ពី​បញ្ចប់​តង់​ទី​១​។ ក្រុម​ឈរលេខ​៣ Leicester ដែលការ​ធ្លាក់​ចុះ​ទម្រង់​លេ​របស់​ពួកគេ​កាលពី​ចុងរដូវ​កាលមុន បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​កៅអី​ក្នុងក្រ​ប​ខ័ណ្ឌ Champions League នោះ បច្ចុប្បន្ន នាំមុខ​៤ពិន្ទុ​លើ​ក្រុមលេខ​៤ Chelsea និង West Ham ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៦លើក​​ទៀត​នៅ​រដូវកាលនេះ​។

លោក Rodgers បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «Jamie Vardy ធ្វើ​បាន​យ៉ាងល្អ​ក្នុង​អាជីព​របស់​គេ ហើយ Kelechi Iheanacho បច្ចុប្បន្ន​កំពុង​តែ​បង្ហាញ​គុណ​ភាព​របស់​គេ​ ដោយ​គេ​នៅ​តែ​អា​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ ខណៈ​ដែល​រូប​គេ​នៅ​តែ​ធ្វើ​ឲ្យមានកំហុស​ជាច្រើន ប៉ុន្តែ គេកំពុង​តែ​កែ​កំហុស​ទាំងនោះ​»​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia