បរទេស៖ Zlatan Ibrahimovic បានកិច្ចសន្យារបស់គេជាមួយនឹងក្លិប AC Milan រហូតដល់ឆ្នាំ២០២២ ដែលនឹងធ្វើឲ្យរូបគេបន្តលេងរហូតហួសថ្ងៃខួបកំណើតគម្រប់អាយុ៤០ឆ្នាំរបស់គេ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិស៊ុយអែតរូបនេះ ដែលនឹងឈានចូលវ័យ៤០ឆ្នាំ នៅខែតុលានោះ បានទទួលការកោតសរសើរ ក្រោយពីបានជួយឲ្យក្រុម AC Milan ក្លាយជាបេក្ខភាពប្រជែងដណ្តើមពានម្តងទៀត បើគិតចាប់តាំងពីរូបគេវិលទៅកាន់ក្លិបនេះវិញ កាលពីខែមករា ឆ្នាំមុន។ ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «AC Milan គឺជាក្លិបដែល Zlatan បានលេងឲ្យច្រើនជាងគេបំផុតក្នុងប្រទេសអ៊ីតាលី»។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ «ក្រោយពីបានស៊ុតបាល់បញ្ចូលទី៨៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៣០លើក ជាមួយនឹងក្រុម AC Milan ខ្សែប្រយុទ្ធស៊ុយអែតរូបនេះ នឹងបន្តពាក់អាវក្រហម លាយខ្មៅ នៅរដូវកាលក្រោយ»។

FILE PHOTO: Soccer Football – Serie A – AC Milan v Crotone – San Siro, Milan, Italy – February 7, 2021 AC Milan’s Zlatan Ibrahimovic celebrates scoring their first goal REUTERS/Alessandro Garofalo/File Photo
Ibrahimovic ដែលបានជួយឲ្យ AC Milan ឈ្នះពាន Serie A ជាលើកចុងក្រោយ ក្នុងឆ្នាំ២០១១ គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ក្លិបនេះ ដោយរកបាន១៥គ្រាប់ ក្នុងការប្រកួត១៧លើក ក្រោយពីបានអវត្តមានដោយសារតែរួស និងជំងឺ៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                
