បរទេស៖ លោក Jose Mourinho និងជំនួយការរបស់លោកទាំងអស់បានច្រានចោល​កញ្ចប់ទឹកប្រាក់សំណង ៨ លានផោនពី សំណាក់ក្លឹប Tottenham Hotspur បន្ទាប់ពីក្លឹបបញ្ចប់តំណែងរូបលោកជាគ្រូបង្គោលឈុតធំកាលពីថ្ងៃច័ន្ទដើម​សប្តាហ៏​​​កន្លងទៅ។

Tottenham sack Jose Mourinho ahead of Carabao Cup final

ការបណ្តេញ​អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះធ្វើឡើងបន្ទាប់ពីក្លឹបឈ្នះតែ១ប្រកួតក្នុងចំណោម ៦ ចុងក្រោយមុនពេលលោក Ryan Mason ដឹកនាំរកឃើញជ័យជំនះ លើកដំបូងក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្ន​ពេល​ប្រកួ​ត​ជាមួយ Southampton កាលពីថ្ងៃ​ពុធ​។ ប្រធានក្លឹប Tottenham លោក Daniel Levy បានផ្តល់ជូននូវសំណងជាកញ្ចប់ទឹកប្រាក់ខាងលើដល់លោក Mourinho និងជំនួយការរបស់គាត់មានដូចជាលោក Joao Sacramento, Nuno Santos, Carlos Lalin និង Giovanni Cerra គឺក្រោយពីពួកគេបាត់បង់ការងារកាលពីដើមសប្តាហ៍នេះ។ ប៉ុន្តែយោងសារព័ត៌មាន Football Insider បញ្ជាក់ថា​លោកMourinho ច្រានចោលការផ្តល់ជូននេះភ្លាមៗខណៈដែលរូបលោក និងជំនួយការរបស់គាត់ កំពុង​សំរាក​​លំហែ​កាយ។ ក៏ព្រោះតែមិនចង់​ឈប់​​សម្រាករយៈពេលយូរ លោក Mourinho ត្រូវបានក្លឹបយក្សស្កុតឡេន Celtic ចាត់ទុក​ជាបេក្ខ​ភាព​នាំមុខដើ​ម្បី​ជំនួស​តំណែងលោក Neil Lennon ផងដែរនាពេលនេះ។

Mourinho sacked at Tottenham after player criticism: What options does "The  Special One" still have? - World Today News

ប្រភពខាងលើបន្តថា នៅក្នុងលក្ខណ្ឌការងារ ជំនួយការគ្រូបង្វឹកទាំង៥ នាក់នេះនិងត្រូវទទួលបានប្រាក់ឈ្នួលពលកម្មនឿយ​ហត់​ពេញលេញពី​សំណាក់ក្លឹប Tottenham រហូតដល់ពួកគេរកការងារធ្វើនៅកន្លែងផ្សេងបាន។ ក៏ព្រោះលោក ​Mourinho តែ​ម្នា​ក់​គឺមានប្រាក់ខែគោល រហូត​ដល់​​ទៅ ១២.៥ លានផោនក្នុងមួយឆ្នាំ  ដូច្នេះ Tottenham នឹងត្រូវចំណាយប្រាក់​សរុប​ដល់​ទៅ ២៥ លានផោន​សម្រាប់​បុរស​វ័យ ៥៨ ឆ្នាំ រូបនេះមានកិច្ចសន្យានិងអស់សុពលភាពមុនឆ្នាំ២០២៣​ឯ​ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole