បរទេស៖ លោក​ John W Henry ម្ចាស់ក្លឹបហង្សក្រហមLiverpool  ត្រៀមផ្តល់ភ្លើងខៀវក្នុងការចរចារចុះហត្ថលេខានាំយក Kylian Mbappe ពីក្លឹប Paris Saint-Germain នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅររដូវក្តៅនេះ។ក៏ព្រោះតែកីឡាករវ័យ ២២​​​ឆ្នាំ​​​សញ្ជាតិបារាំងរូបនេះនៅឡើយមិនទាន់បន្តកិច្ចព្រមព្រៀងថ្មីជាមួយក្រុមម្ចាស់ផ្ទះជើងឯកបារាំងLigue-១នៅឡើយ។

Rumour Has It: Will Mbappe to Madrid send Ronaldo to PSG? Kane heading for  Spurs exit

Real Madrid ដែលជាក្លឹបនាំមុខក្នុងការតាមប្រម៉ាញ់សមាជិកជ័យលាភីWorld Cup ២០១៨រូបនេះកន្លងមក ប៉ុន្តែថ្មីៗនេះ​ Mbappe ត្រូវបានបណ្តាញពត៌មាននៅអេស្បាញចុះផ្សាយថារូបគេកំពុងរកទិញផ្ទះនៅទីក្រុងម៉ាឌ្រីត ។ប៉ុន្តែ​ប្រធាន​​ក្លឹប​លោក Florentino Perez បានសារភាពថាលទ្ធភាពនៃការទិញខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំងរូបនេះ និងមិនអាចទៅ​រួច​ទេ​​ក្រោយការប្រកួតពានរង្វាន់ European Super League មិនអាចដំណើរការទៅមុខ ខណៈដែលក្លឹបធំៗចំនួន ៩បាន​ដក​ខ្លួន​ចេញជា​បន្តបន្ទាប់ទៅហើយនោះ។

3 key benefits Real Madrid can offer Kylian Mbappe

គេហទំព័រ The Mirror បានចុះផ្សាយថាៈ ប្រធានក្លឹបលោក Henry មានបំណងចង់ប៉ះប៉ូវអារម្មណ៏ប្រិយមិត្តគាំទ្រ​ឡើងវិញ ក្រោយពីពួកគេសម្តែងអារម្មណ៏ ខកចិត្តដែលក្លឹបបានចូលរួមចំណែកក្នុងព្រឹត្តការណ៏ European Super League ។ ដូច្នេះស្រ​បពេលគូប្រជែងReal Madrid ជួប បញ្ហាហិរញ្ញវត្ថុដែលជាការហុចឪកាសអោយLiverpool ចូលខ្លួន  ចែចូវ​នាំយក​អតីត​ខ្សែប្រយុទ្ធក្រុមMonaco មកកាន់ទឹកដីAnfield នាពេលខាងមុខនេះ។ Mbappe នៅមានកិច្ច​សន្យា​១ឆ្នាំ​ទៀត ជាមួយ PSG បានស៊ុតបញ្ចូលទីសរុប ១២៥ គ្រាប់និងAssist ៦០ ដងក្នុង​ការបង្ហាញខ្លួនចំនួន ១៦៥លើកគ្រប់ក្របខណ្ឌ​ប្រកួត​ទាំង​អស់៕

 

ប្រភពព័ត៍មាន៖ Sportsmole