បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានទាក់ទងភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo ខណៈពួកគេមានបំណងចង់នាំយកខ្សែប្រយុទ្ធរបស់ក្រុម Juventus រូបនេះមកកាន់ទឹកដី Old Trafford សារជាថ្មី។

Manchester United should steer clear of signing Cristiano Ronaldo | Marca

ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះនៅមិនទាន់បានបន្តកុងត្រាថ្មីរបស់គាត់ជាមួយនឹង Juventus នៅឡើយទេ ខណៈកុងត្រារបស់គាត់នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២២ ហើយគាត់ត្រូវបានគេបង្ហើយអោយដឹងថាកីឡាកររូបនេះចង់ចាកចេញពីក្លឹប Juvetnus បន្ទាប់ពីក្លឹបមួយនេះបានធ្លាក់ចេញពីពានរង្វាន់ Champions League វគ្គ១៦ក្រុមក្រោយថ្វីជើងរបស់ក្លឹប Porto។ Ronaldo មានពាក្យចរចាមរាមថាមានក្លឹបយក្សពីរដូចជា Man Utd និង Real Madrid ចាប់អារម្មណ៍ចង់នាំយកកីឡាកររូបនេះ ប៉ុន្តែប្រធានក្លឹប Real Madrid លោក Perez បានចេញមកបដិសេធលើពាក្យចរចាមរាមនេះហើយ។

Cristiano Ronaldo Can Be Redeemed Cheap From Juventus, Manchester United  Are Ready To Bring Home - Newsy Today

លោក Fabio Paratici ប្រធានក្លិប Juventus ធ្លាប់បានច្រានចោលពាក្យចចាមអារាមអំពីការចាកចេញរបស់ Ronaldo កាលពីរដូវក្តៅម្តងរួចមកហើយ ប៉ុន្តែបើយោងតាម ​​Gazzetta dello Sport បានអោយដឹងថាកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានបើកការចាកចេញម្តងទៀត បន្ទាប់ពីមានយុទ្ធនាការដ៏តានតឹងជាមួយនឹងក្លឹប Juventus ហើយបច្ចុប្បន្នក្លឹប Man United បានទាក់ទងទៅភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes ដើម្បីចរចាអំពីលទ្ធផលក្នុងការនាំយកកីឡាកររូបនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole