បរទេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur រំពឹងថា Harry Kane និងវិលត្រលប់មកបង្ហាញខ្លួន​សម្រាប់ការប្រកួតវគ្គ ផ្តាច់ព្រ័ត្ រ Carabao Cup នៅថ្ងៃអាទិត្យជាមួយក្រុមមេឃខៀវ Man City។ ខ្សែប្រយុទ្ធឆ្នើមវ័យ ២៧ ឆ្នាំរូបនេះមិន បានចូល លេងពេលក្រុមផ្តួល Southampton កាលពីយប់ថ្ងៃពុធទេ បន្ទាប់ពីមានបញ្ហារបួសកជើងកំលុង ការ ប្រកួតស្មើជាមួយ Everton កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅ។

Harry Kane is buzzing, questionable for Carabao Cup final - Cartilage Free  Captain

ការព្រួយបារម្ភត្រូវបានលើកឡើងថាប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងខកខានជួយ Tottenham លើកពាន ជា លើកដំបូងក្រោយខកខានចាប់តាំង ពីឆ្នាំ ២០០៨។ ប៉ុន្តែគេហទំព័រ Dailymail បានចុះផ្សាយថាកា​លពីថ្ងៃព្រហស្បត្ត៏ Kane បានវិលត្រលប់មកហ្វឹកហាត់ជាលើកដំបូងវិញហើយ។ប្រភពខាងលើបន្តថា Kane បានបញ្ចប់ការ ហ្វឹកហាត់ដោយ ខ្លួន ឯងហើយបន្តហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅថ្ងៃសុក្រ និង ថ្ងៃថ្ងៃសៅរ៍ដើម្បីកំនត់ពីស្ថានភាពសុខភាពរបស់គេឡើង​វិញ ។​បើ​ទោះបីប្រឈមបញ្ហារបួសប៉ុន្តែ Kaneអាចស៊ុតបញ្ចូលទីបាន ៣១ គ្រាប់និង Assist  ១៦ លើកក្នុង ការបង្ហាញ ខ្លួន ៤៣ ដង​គ្រប់​ក្របខណ្ឌប្រកួតសម្រាប់ក្លឹប។

Harry Kane injury: Tottenham striker in race against time to be fit for  Carabao Cup final | The Independent

អនាគតរបស់ Kane ជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៏នៅមិនទាន់ជួបភាពពិតប្រាកដនៅឡើយទេ ក្រោយពីមានក្លឹប ធំៗ​ចាប់អារម្មណ៏លើរូបគេ ប៉ុន្តែលទ្ធផលយ៉ាងណានោះត្រូវបានមជ្ឈដ្ឋានអ្នកគាំ​ទ្រនិងអាចដឹងពេលការប្រកួ​តពានរង្វាន់ទ្វី​ប​អឺរ៉ុប និងបញ្ចប់នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole