បរទេស៖ លោក Carlo Ancelotti គ្រូបង្វឹកក្រុម Everton បានបញ្ជាក់ថាក្រុមរបស់លោកបានវិលត្រឡប់មកប្រកួតប្រជែងតំណែងTop-៤ឡើងវិញហើយបន្ទាប់ពីអ្នកចាំទីArsenalកីឡាករ Bernd Leno បង្កកំហុសដោយផ្តល់នូវជ័យជម្នះដ៏សំខាន់ដោយការធ្វើអោយបាល់ចូលទីខ្លួនឯងក្រោយពីRicharlison បានព្យាយាមបញ្ចូនបាល់ចូលទៅមុខទីនៅនាទីទី៧៦តង់ទី២រួចមក។
មានន័យថាការប្រកួតនៅសប្តាហ៏ទី៣២កាលពីយប់ថ្ងៃសុក្រទោះបីជាស្ថិតនៅចំណាត់ថ្នាក់ទី៨ ប៉ុន្តែEverton មានគម្លាតត្រឹមតែ៣ ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាងពោលគឺក្រុមលេខ៤Chelsea។
គួរបញ្ជាក់ថាកំលុងការប្រកួតនេះអ្នកគាំទ្រ Arsenal ជាង ១០០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Emirates ដើម្បីបញ្ចេញពីប្រតិកម្មរបស់ពួកគេចំពោះប្រធានក្លឹបគឺមហាសេដ្ឋីសញ្ជាតិអាមេរិកលោក Stan Kroenke ដែលបានចូលរួមក្នុងព្រឹត្តការណ៏ ពានរង្វាន់Eurpean Super League នាពេលកន្លងមក៕
ប្រភពព័ត៍មាន៖ BBC