បរទេស៖ Jorginho ជឿជាក់ថាការទទួលខុសត្រូវដឹកនាំChelsa គឺជាភារកិច្ចមួយដ៏ធំនិងជារឿងកើតឡើងយ៉ាង​ឆាប់​រហ័ស​ពេក​សម្រាប់ ​អតីតគ្រូ​បង្វឹកលោក Frank Lampard ទទួលបន្ទុកដឹកនាំ។

Jorginho's criticism of Lampard: He was a club legend and skipped some  steps | Marca

ខ្សែបម្រើស្លាប​អន្តរជាតិអ៊ីតាលី​ដែល​មានដើម​កំណើត ប្រេស៊ីលបានអះអាងបន្តថា: ចូលមកដឹកនាំក្លឹបក្នុងនាមជាវីរបុរសក៏ពិតមែនប៉ុន្តែ​កង្វះខាតបទពិសោធន៏ក្នុងកំរិត​លីក​លំដាប់កំពូលគឺមិនគ្រប់គ្រាន់​ហើយជាឧបសគ្គដ៏​ធំ​បំផុតដែលលោក Lampard បាន​ប្រឈមមុខដោះស្រាយ ក្រោយចូល​មកដឹក​នាំក្លឹបនៅឆ្នាំ ២០១៩ក្រោយពីដឹកនាំ ​ Derby Countyបានត្រឹមតែ១រដូវកាលនោះ ។ ទោះយ៉ាងណាអតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសបានបាត់បង់តួនាទីក្រោយពីដឹកនាំក្រុមមិនទទួលបានលទ្ធផលសមប្រកប ហើយក៏ត្រូវបានក្លឹបបញ្ចប់តំណែងក្នុងខែមករា ២០២១កន្លងទៅនេះ។

Jorginho - Player profile 20/21 | Transfermarkt

គួរបញ្ជក់ថា Lampard បានចំណាយពេលប្រកបអាជីពជាមួយChelsea ជាងមួយទសវត្សក្រោយផ្ទេរពី West Ham ក្នុងឆ្នាំ ២០០១ ។ ខ្សែបម្រើកណ្តាលរូបនេះចូលលេងបានជាង ៦០០ ប្រកួតអោយ Chelsea និងរកបានជាង ២០០ គ្រាប់​ដោយ​ជួយក្លឹបឈ្នះពានធំៗគឺ Premier League ៣ ដងនិងពានរង្វាន់ទ្វីបអឺរ៉ុបនៅឆ្នាំ២០១២ ក្នុងចំណោមពានរង្វាន់កិត្តិយស​ផ្សេង​ទៀត៕

 

ប្រភពព័ត៍មាន៖ Goal