បរទេស៖ លោក Thomas Tuchel និយាយថាក្រុមChelsa មានការជឿជាក់លើខ្លួនឯងមុនជំនួបជាមួយ Real Madrid វគ្គ​១/២ផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលទ្វីបអឺរ៉ុបបន្ទាប់​ពីយក​ឈ្នះក្រុមគូប្រជែងដែលមានមូលដ្ឋានរួមទីក្រុងឡុងដ៏គឺ​ម្ចាស់ផ្ទះញ​ញួរ​ធំ West Ham ដើម្បីបន្តពង្រឹងចំណាត់ថ្នាក់​ក្នុង​ក្រុម​កំពូល​តារាង​(Top ៤) បន្តទៀត ។

Chelsea vs West Ham player ratings: Blues win crucial top four match

គ្រាប់បាល់ជ័យជំនះតែ១គ្រាប់ពីការបញ្ជូនរបស់ Ben Chilwell ទៅអោយខ្សែប្រយុទ្ធ Timo Werner បញ្ចប់ទីនៅនាទីទី៤៣ និងជាគ្រាប់បាល់លើកដំបូងនិងជាគ្រាប់បាល់សរុបទី ៦នៅក្របខណ្ឌPremier Leaguek ក្រោយផ្ទេរពី RB Leipzig មក ។​ មានន័យថាជាលើកដំបូងសម្រាប់កីឡាករអន្តរជាតិអាឡឺម៉ង់ក្រោយខកខានរកគ្រាប់បាល់ចាប់តាំងពីខែកុម្ភៈ ស្របពេល​ជ័យ​ជំនះនេះបាននាំអោយ​ក្រុមភ្ញៀវមានទំនុកចិត្តខ្ពស់សម្រាប់ការប្រកួត នៅរាត្រីថ្ងៃអង្គារជាមួយក្រុមម្ចាស់ជើងឯក​ទ្វីបអឺរ៉ុប១៣​សម័យ​កាលReal Madrid ។

West Ham 0-1 Chelsea, Premier League: Post-match reaction, ratings - We Ain't Got No History

ក្រុមញញួរធំនៅតែឈរលំដាប់ទី ៥ ក្នុងតារាងដោយមាន ៣ ពិន្ទុពីក្រោយក្រុមតោខៀវ Chelsea  ស្របពេល Liverpool មិនអាចផ្តួល Newcastle ដោយបានត្រឹមតែស្មើក្នុងលទ្ធផល១ទល់និង១ក្នុងការប្រកួតបើកឆាកដំបូងគេ​កាលពីយប់ថ្ងៃ​សៅរ៍​ដូច​គ្នា៕