បរទេស៖ ប្រធានក្លឹប Barcelona លោក Joan Laporta  និងផ្តល់ជូនសំណើរកិច្ចសន្យាថ្មីដល់ Lionel Messi រយៈពេល ៣ ឆ្នាំ​បើទៅះបីជាក្លឹបកំពុងប្រឈមបញ្ហាវិបត្តិហិរញ្ញវត្ថុយ៉ាងណាក៏ដោយ។គួរបញ្ជាក់ថា​អនាគតរបស់​ប្រធាន​ក្រុម​យក្ស​កាតា​ឡាន់​រូបនេះ​នៅតែជួបរឿងស្រពេចស្រពិលនៅឡើយ ខណៈដែលកិច្ចសន្យារបស់ខ្លួន​នៅមានសុពល​ភាព​តែជាងពីរខែទៀត​ប៉ុណ្ណោះ​។

Lionel Messi Reportedly to Be Offered 3-Year Contract by Barcelona |  Bleacher Report | Latest News, Videos and Highlights

Messi បច្ចុប្បន្នមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៧៥ លានយូរ៉ូស្មើនិង (៦៥,៤ លានផោន) ក្នុងមួយឆ្នាំ នៅទឹកដី Camp Nou ទោះបីជាបែបនេះក្តី ក្លឹបនៅមិនទាន់ដឹងថានិង អាចបន្តប្រាក់ឈ្នួលកំរិតខ្ពស់បំផុតបែបនេះ ដល់ម្ចាស់ពាន​រង្វាន់​បាល់​មាស Ballon D’or  ៦ សម័យកាលបានរឺយ៉ាងណា?ក្រោយពីក្លឹបរងផលពី ជំងឺកូវីត-១៩ ដូចជាបណ្តាក្លឹបធំៗដទៃទៀត​នៅ​ទ្វីប​​អឺរ៉ុបដូច្នេះដែរ ។

Lionel Messi keen to play with Neymar and Sergio Aguero next season -  Football Espana

យោងគេហទំព័រ ​​ESPN ប្រធានក្លឹបលោក Laporta បានត្រៀមផ្តល់សំណើរដល់ខ្សែប្រយុទ្ធឆ្នើមវ័យ៣៥ឆ្នាំរូបនេះ នូវកិច្ច​សន្យារយៈពេល ២ ឆ្នាំ ជាមួយនិងជម្រើសបន្ថែម១ឆ្នាំទៀត ហើយប្រសិនជាប្រាក់ខែធ្លាក់ចុះនោះក្លឹបនិងត្រៀមបើករំលឹក​សង​​ទូទាត់វិញនៅឆ្នាំបន្ទាប់។ មួយវិញទៀតទោះបីជាស្ថានភាពហិរញ្ញវត្តុមិនសូវអំណោយផល លោក Laporta ក៏នៅ​មានផែនការចង់នាំយក Haaland ឬ Neymar ដើម្បីបញ្ចុះបញ្ចូលអោយ Messi កាន់តែមានទំនុកចិត្តបន្តស្នាក់នៅយូរឆ្នាំ​បន្តទៀត ក្រោយពីអតីតដៃគូប្រ​​យុទ្ធដ៏មុតស្រួចបានព្រលយពាក្យថាចង់វិលត្រលប់មកវិញជាមួយនិងការកាត់ប្រាក់ឈ្នួល នោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole