បរទេស៖ ការតែតបាល់បញ្ចូលទីគ្រាប់បាល់ជ័យជំនះរបស់កីឡាករ Inigo Martinez អោយ AT Bilbao ផ្តួលក្រុម AT Madrid ក្នុងលទ្ធផល២ទល់និង១និងកាន់តែធ្វើអោយការប្រជែងពានលីកកំពូលអេស្បាញកាន់តែក្តៅគគុក និង បើកចំហថែមទៀត ក្រោយបញ្ចប់ការប្រកួតនៅ សប្តាហ៏ទី៣៣កាលពីយប់មិញនេះ។
ការប្រកួតនេះគឺ៣គ្រាប់រកបានដោយការតែតបញ្ជូលទីទាំងអស់ពោលគឺកីឡាករ Stefan Savic របស់ AT Madrid មានឪកាសរកគ្រាប់បាល់វាយបកតាមស្មើវិញ សម្រាប់ក្រុមភ្ញៀវនៅនាទីទី៧៧ដោយការតែតបញ្ចូលទី ក្រោយពីត្រូវកីឡាករ Alex Berenguer រកគ្រាប់បាល់នាំមុខមុនសម្រាប់ក្រុមម្ចាស់ផ្ទះតាំង តែពីនាទីទី៨ ដោយការតែតដូចគ្នាមកនោះ។
ក្រុម Atletico Madrid បច្ចុប្បន្ននៅតែបន្តឈរនៅលើក្រុមការពារតំណែងជើងឯក Real Madrid និង Barcelona ចំនួន ២ ពិន្ទុគិតត្រឹមសប្តាហ៏ទី៣៣។ទោះយ៉ាងណាក្រុមលេខ៣ Barcelona ដែលបានផ្តួល Villarreal នៅថ្ងៃអាទិត្យដូចគ្នាខណៈក្រុមលោក Ronald Komeanនៅមាន ១ប្រកួតក្នុងដៃ និងអាចឡើងមកឈរកំពូលតារាងប្រសិនពួកគេផ្តួល Granada នៅថ្ងៃព្រហស្បតិ៍នេះបាន៕
ប្រភពព័ត៍មាន៖ BBC