បរទេស៖ លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ធ្វើការ​រិះ​គន់​ធ្ងន់​ៗ​ទៅលើ​រូប​មន្ត​ថ្មី​របស់ក្រប​ខ័ណ្ឌ Champions League តាមរយៈ​ការបញ្ជាក់​ថា ទាំង​គ្រូបង្វឹក និង​កីឡាករ ត្រូវ​បាន​​គេ​ហៅ​ទៅ​ពិភាក្សា​ទៅលើ​ផែន​ការ​នានា​ក្នុងការ​​បន្ថែម​ការ​ប្រកួត​ទៀត​ ទៅលើ​កម្មវិធី​​ប្រកួត​ដែល​មមា​ញឹក​រួច​ជាស្រេច​ឡើយ​។

សហ​ព័ន្ធ​​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប​ហៅ​កាត់​ថា UEFA កាលពីស​ប្តាហ៍មុន បានអនុ​ម័ត​ការ​កែ​ទម្រង់​លើ​យុទ្ធនា​ការ​​កម្រិត​ក្លិប​មួយនេះ ដែលនឹង​ចូល​ជា​ធរមាន​នៅ​ក្នុងឆ្នាំ​២០២៤ ប៉ុន្តែ ការ​ប្រកាស​លើ​កំណែ​ទម្រង់​នេះ ត្រូវ​បាន​រំខាន​ដោយ​សារ​តែ​ការ​បង្កើត និង​ការ​ដួល​រលំ​របស់​​ក្រ​ប​ខ័ណ្ឌ European Super League (ESL)​។ ចំនួន​ក្រុម​ដែល​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​នៃក្រប​ខ័ណ្ឌ Champions League នឹង​កើន​ពី​៣២ រហូត​ដល់​៣៦ ខណៈ​ដែលក្រុម​ទាំង​អស់​ត្រូវ​ធ្វើ​ការ​​ប្រកួត​ចំនួន​១០​​លើក ដើម្បី​ប្រជែង​កៅអី​ទៅ​វគ្គ​បន្ត​។ ក្រុម Chelsea គឺ​ជាក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​១២ ដែល​បាន​ចុះ​ហត្ថលេខា​គាំទ្រ​ការ​​បង្កើត​ពាន ESL ដែល​នឹង​កាន់​តែ​ផ្តល់​ភាព​មមាញឹក​ដល់​កីឡាករ ដោយ​ជា​អប្បរមា​ក្លិ​ប​ដែល​ចូលរួម​ ត្រូវ​ធ្វើការ​ប្រកួត​ចំនួន​១៨​លើកក្នុង​១​រដូវកាល​​។

លោក Tuchel បាន​ឲ្យដឹង​កាលពីថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំមិន​ប្រាកដ​ចិត្ត​ថា ខ្ញុំ​ចូល​​ចិត្ត​រូបមន្ត​នេះ​ឡើយ ពីព្រោះ​ខ្ញុំ​អាចមើល​ឃើញ​ពីការ​បង្កើត​កាន់​តែច្រើន​ពី​រូបមន្ត​នេះ​។ ការ​ប្រកួត​កាន់​តែ​ច្រើន​ក្នុងកម្ម​វិធី​ដែលយើ​ង​មាន​។ វា​ពិត​ជាលំបាក​សម្រាប់​ខ្ញុំ​ក្នុងការ​រំភើប​ចំពោះ​រូ​បមន្តថ្មី​នេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia