បរទេស៖​ វីរបុរសក្លឹប Manchester United លោក Rio Ferdinand បានបង្ហើបប្រាប់ថា ក្លឹបយក្សអេស្បាញ Barcelona និង Real Madrid បានចាប់អារម្មណ៍ចង់បានរូបលោកទៅរួមក្រុមរបស់ពួកគេកាលពី១៣ឆ្នាំមុន។  ប៉ុន្តែជាការឆ្លើយតបវិញអតីត​កីឡា​ករ​អន្តរជាតិ​​​អង់គ្លេស​​រូបនេះផងដែរបានប្រាប់ភ្នាក់ងាររបស់ខ្លួននៅកំលុងពេលនោះថាមិនមានបំណងផ្លាស់ចេញពីទឹកដី Old Trafford នោះ​ទេ។

Rio Ferdinand's agent questions why Ryan Giggs didn't make Hall of Fame shortlist and John Terry did | Daily Mail Online

Ferdinand បច្ចុប្បន្នជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏Sky Sports ​​ធ្លាប់ប្រកបអាជីពនៅទឹកដី​ Old Trafford ចន្លោះឆ្នាំ ២០០២ និង ២០១៤ បានប្រាប់គេហទំព័រ Daily Mail ថា៖ «បន្ទាប់ពី Man Utd បានផ្តួល Barcelona និងឈានទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០០៨ ខ្ញុំទទួលបានការសន្ទនាជាមួយពួកគេ។ ហើយ Real Madrid ក៏បានបង្ហាញពីការចាប់​អារម្មណ៏​លើរូបខ្ញុំផងដែរ»។

Who could be next to join Thierry Henry and Alan Shearer in the Premier League Hall of Fame? | Daily Mail Online

​Ferdinand បន្តថា៖ «ខ្ញុំមានមនសិការតស៊ូដើម្បីសាងកេរិ៍្តឈ្មោះ យ៉ាងលំបាកដូច្នេះដើម្បីជោគជ័យខ្ញុំមិនមានអារម្មណ៏​ថាចង់ចាក​ចេញ​ពីក្លឹប​បន្តិណាឡើយ។ មួយវិញទៀត​ខ្ញុំក៏មិនចង់មានតួនាទីជាគ្រូបង្វឹកនាពេលបច្ចុប្បន្នដូចដែល Frank Lampard និង Steven Gerrard ធ្លាប់បាន​និងកំពុងធ្វើដូច្នេះដែរ»៕

 

ប្រភពព័ត៍មាន៖​ Besoccer