បរទេស៖ លោក Mauricio Pochettino ថាជារឿងគួរអោយរីករាយដែលមានឪកាសបង្វឹកខ្សែប្រយុទ្ធឆ្នើម Neymar ក៏ព្រោះតែ​កីឡាករអន្តរជាតិ​ប្រេស៊ីលរូបនេះមានសមត្ថភាពនិងទេពកោសល្យហើយជាពិសេសគឺការយកចិត្តទុកដាក់ស្តាប់និងទទួលយកការណែនាំពីអ្នក​ចាត់​ការ​​ទូ​ទៅ​​ដូចជារូបលោកជានិច្ច ។

Mauricio Pochettino expected to take over at Barcelona - Paper Round -  Eurosport

គួរបញ្ជាក់ថារដូវកាលនេះគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីន កំពុងសម្លឹងឃើញឪកាសនាំ Paris Saint-Germain ទៅ​​វគ្គ​ផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ជាលើកទី២  ជាប់ៗគ្នាម្តងទៀត ក្រោយខកចិត្តកាលពីរដូវកាលមុនរួចមក។ អតីតគ្រូបង្វឹកTottenham បានប្រាប់កាសែត Guardian យ៉ាងដូច្នេះថា: កីឡាករប្រេស៊ីលមានចំនុចពិសេសខុសប្លែកពីសាសន៏ដទៃ ។ ពួកគេចូលចិត្តលេងបាល់ទាត់ព្រោះ ព្រោះមានអារម្មណ៏ថាពួកគេកំពុងរាំ។ Ronaldinho គឺជាមិត្តរួមក្រុមរបស់ខ្ញុំនៅពេលខ្ញុំប្រកប​អាជីពជាកីឡាករ PSG ហើយឥឡូវនេះមកដល់យុវជនជំនាន់ក្រោយ Neymar ។

Champions League: Mauricio Pochettino explains why 'PSG offer Neymar and  Kylian Mbappe what others cannot' – Voice Press

ពួកគេត្រូវការប្រមូលផ្តំអារម្មណ៍ដើម្បី​រីករាយ​ក្នុង​ការបង្ហាញទម្រង់លេងតាមរបៀបបានល្អបំផុត។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលមកដឹកនាំក្រុមជើងឯកបារាំងLigue-១កាលពីដើមឆ្នាំ២០២១ ខណៈដែលពួកគេកំពុងតស៊ូ ប្រយុទ្ធការពារតំណែងជើងឯកជាមួយLille និង ត្រូវត្រៀមជួបជាមួយជើងខ្លាំងMan.City សម្រាប់ការប្រកួតជើងទី១វគ្គ ១/២ផ្តាច់ព្រ័ត្រ៕

 

ប្រភពព័ត៍មាន៖ Goal