បរទេស៖ ម្ចាស់ភាគហ៊ុនFenway Sports Group បានច្រានចោលការដេញថ្លៃនៅទឹកប្រាក់ចំនួន ៣ ពាន់លានពីភាគីដែលមិនបានបញ្ចេញអត្ថ​សញ្ញាណមក​ពីតំបន់មជ្ឈឹមបូព៌ាដើម្បីទិញក្លឹបហង្សក្រហម Liverpool យោងគេហទំព័រ The Mirror បានចុះផ្សាយ។

FSG 'reject £3bn takeover bid' for Liverpool - Liverpool Echo

គួរបញ្ជាក់ថាក្រុមហ៊ុន​ខាងលើមានមូលដ្ឋាននៅសហរដ្ឋអាមេរិចដែលដឹកនាំដោយម្ចាស់ក្លឹបលោកJohn W Henry បានមកដឹកនាំ ក្លឹបនៅតំបន់Merseyside ក្រោយពីទិញក្លឹបក្នុងតម្លៃត្រឹមតែ ៣០០ លានផោនប៉ុណ្ណោះកាលពីឆ្នាំ ២០១០ ។ ទោះយ៉ាងណាប្រិយមិត្តដែលស្មោះត្រង់និងគាំទ្រនៅកីឡាដ្ឋាន Anfield បានកំពុងតែធ្វើការអំពាវនាវឲ្យបុរសវ័យ ៧១ ឆ្នាំរូបនេះ​ចាក​ចេញនិងលក់ក្លឹប ក្រោយពីម្ចាសជើងឯកPremier League បានចុះកុងត្រាចូលរួមការប្រកួតពានរង្វាន់ European Super League និងបានដកខ្លួនចេញរយៈពេល ៤៨ ម៉ោងបន្ទាប់ពីមានការរិះគន់ពីសំណាក់អ្នកគាំទ្រកីឡាករ អ្នកគ្រប់គ្រងនិងអាជ្ញាធរបាល់ទាត់រួចមក។

Liverpool owners Fenway Sports Group reject £3billion offer for Anfield  giants – Aktuelle Boulevard Nachrichten und Fotogalerien zu Stars,  Sternchen,…

ប្រភពខាងលើបន្តថាៈ ទោះបីជារងការរិះគន់និងជំទាស់តវ៉ាអោយមហាសេដ្ឋីរូបនេះលក់ក្លឹប ប៉ុន្តែរូបលោកបានបង្ហាញពី ជំហរមិន លក់ក្លឹប​នោះទេបើទោះបីជាមានការកើនឡើងនូវសម្ពាធពីអ្នកគាំទ្រក៏ដោយ។លោកHenry ក៏​បានចេញលិខិត សុំទោសក្រោយចូលរួម ក្នុងព្រឹត្តិ​ការណ៏​European Super League ខណៈអ្នកចាត់ការទូទៅលោក Jurgen Klopp បានសុំអង្វរអោយប្រិយមិត្តគាំទ្រ បញ្ឈប់រាល់ ការរិះ​គន់និងបន្តគាំទ្រលើរូបលោកHenry ដោយហេតុផលថា ម្ចាស់ក្លឹបរូបនេះមិនមែនជាមនុស្សអាក្រក់នោះទេ៕

 

ប្រភពព័ត៍មាន៖ Sportsmole