បរទេស៖ លោក Pep Guardiola បានសារភាពថាក្រុមមេឃខៀវ Man City នឹងត្រូវបញ្ចេញអោយអស់ពីសមត្ថភាព ដើម្បីទប់ទល់ពី​ការវាយ​សម្រុករបស់ក្រុមគូប្រជែង Paris St Germain នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ​នៅរាត្រីនេះនាកីឡាដ្ឋាន Parc Des Princes នៅទីក្រុងប៉ារីសរដ្ឋធានីនៃប្រទេសបារាំង។

Manchester City manager Pep Guardiola speaks out on title race

អ្នកចាត់ការទូទៅសញ្ជាតិ​អេស្បាញបញ្ជាក់តថា៖ «ពួកគេសម្បូរទៅដោយកីឡាករកំពូលៗដែលមានសមត្ថភាពល្អអស្ចារ្យ ដូច្នេះយើងនឹងព្យាយាមបញ្ឈប់ពួកគេ​។ ​យើង​មិនល្អ​ក្នុងផ្នែកការពារ​តែការ​គ្រប់​គ្រងបាល់យើងលេងបានល្អ។ អ្វីដែលយើងធ្វើបានកន្លងមកគឺលេងស្មើជើងគ្នា។ ទោះបីយ៉ាងណា​ពេល​វេលានេះយើងត្រូវបង្កើន​កំលាំង​ទ្វេរ​ដងដើម្បីទប់ទល់ជាមួយនឹងពួកគេ»។

F*** the asterisks, this is a brilliant Man City side - Football365

ក្រុមកំពុងឈរលើកំពូលតារាង Premier League  ទើបតែឈ្នះពាន League Cup ជាលើកទី៤ជាប់ៗគ្នាកាលពីថ្ងៃអាទិត្យ ខណៈ PSG ដែលជាក្រុម​ជើងឯករងកាលពីរដូវកាលមុនមានខ្សែប្រយុទ្ធឆ្នើមដ៏មុតស្រួចដូចជា Neymar Jr និង Kylian Mbappe ដែលអាចនឹងបង្កគ្រោះថ្នាក់​ដល់​គូរប្រកួតគ្រប់ពេលវេលាទាំងអស់។ គ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លឹប FC Barcelona ឈ្នះពានរង្វាន់ Champions League ២ដងរូបនេះ បានដឹកនាំក្រុម Man City ឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយនេះជាលើកទី២ហើយចាប់តាំងពីឆ្នាំ២០១៦មក៕

 

ប្រភពព័ត៍មាន៖ Sportsmole