បរទេស៖​ ក្រុមតោខៀវ Chelsea មានបំណងលក់ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham ក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ​ប្រសិនពួក​គេទទួលបានការផ្តល់ជូននូវតម្លៃខ្លួនប្រមាណ ៤០ លានផោន។ទោះបីជាកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះរកបានគ្រាប់បាល់ ១២ លើកក្នុងការបង្ហាញខ្លួន ៣១ ដងគ្រប់ក្របខណ្ឌ ប្រកួតនៅរដូវកាលនេះ ប៉ុន្តែរូបគេមិនបានជាប់ជម្រើសដំបូងចូលលេង​ក្នុងរយៈពេល​ប៉ុន្មាន​​សប្តាហ៍​ចុង​ក្រោយនេះទេ។

19 Premier League teams will bite at Chelsea's Tammy Abraham for £40m

សម្រាប់រដូវកាលនេះផងដែរ Abraham ចូលលេងបានតែ ៣ នាទីប៉ុណ្ណោះក្នុងការប្រកួតនៅក្របខណ្ឌ Premier league  ៨ប្រកួត​ចុងក្រោយខណៈរកគ្រាប់បាល់បាន៦គ្រាប់ក្នុងការប្រកួតសរុប២១លើកនោះ។ មានក្លឹបនៅក្របខណ្ឌ Premier League ពីរគឺ  West Ham United និង Wolverhampton  មានចំណាប់អារម្មណ៍ចង់​ចុះ​ហត្ថលេខា​នាំយកAbraham មករួមក្រុម។

The curious case of Tammy Abraham: why did it go wrong for Chelsea's top  scorer? | The Bharat Express News

គេហទំព័រ The Telegraph បានចុះផ្សាយថា Chelsea នៅតែបន្តទាក់ទង និងខ្សែប្រយុទ្ធ  Erling Braut Haaland ដូច្នេះក្លឹបបាន​បើក​ចំហ​ការលក់ខ្សែប្រយុទ្ធរូបនេះចេញ បើទោះបីជាកិច្ចសន្យារបស់ខ្លួនជាមួយក្លឹបនៅសល់រយៈពេលជាងពីរឆ្នាំទៀត នៅឯកីឡាដ្ឋាន Stamford Bridgeយ៉ាងណាក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole