បរទេស៖ ក្រុម Barcelona បាន​បាត់​បង់​ឱកាស​ក្នុងការ​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​ កាលពីថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ការ​រង​បរា​ជ័យដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធ​ផល ២-១ ក្រោមស្នា​ដៃក្រុម Granada បាន​បន្ថែម​ការ​​ប្រែ​ប្រួល​មួយផ្សេង​ទៀត​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន La Liga ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​នេះ​។

Barca គួរ​តែ​​អាច​ដណ្តើម​យក​ការ​គ្រប់គ្រង់​លើ​កំពូល​តារាង តាមរយៈការ​នាំមុខ​១ពិន្ទុ​លើ​​ក្រុម Atletico Madrid ប៉ុន្តែ ក្រុម Granada បាន​វាយ​បក​តាម​ពីក្រោយ ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​​មិននឹកស្មាន​ដល់​ នាកីឡដ្ឋាន Camp Nou ខណៈ​ដែល​លទ្ធផលនេះ នឹង​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​បេក្ខ​ភាព​ប្រជែង​ពាន​។ Lionel Messi រក​បាន​​គ្រាប់​បាល់​បញ្ចូល​ទី​​ ទី​៣៣​របស់​គេ នៅ​រដូវ​កាលនេះ ដើម្បីជួយ​ឲ្យ​ក្រុម Barcelona នាំមុខ​មុន ប៉ុន្តែ ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​លទ្ធផល​មានភា​ព​ច្បាស់​លាស់​ឡើយ ហើយ Granada បាន​វាយ​បក​វិញ​ដើម្បី​បំបាក់​មុខ​ក្រុមម្ចាស់ផ្ទះ​តែម្តង​។

បច្ចុប្បន្ន Barca នៅ​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​ស្មើ​ពិន្ទុ​ជាមួយនឹងក្រុម Real Madrid ខណៈ​ដែល Atletico នៅ​តែ​នាំមុខ​២ពិន្ទុ​លើ​តារាង ស្រប​ពេល​ដែល Sevilla កំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដោយ​ដេញ​តាម​ពីក្រោយ​៣ពិន្ទុ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia