បរទេស៖ បាល់ប៉េណាល់ទីតង់ទី ២ របស់កីឡាករនីកូឡាស Pepe បានធ្វើឱ្យក្រុម Arsenal មានក្តីសង្ឃឹមជាថ្មីក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ Europa League ទោះបីជាបរាជ័យចាញ់ជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមម្ចាស់ផ្ទះ Villarreal ដោយលទ្ធផល២ទល់និង​១ខណៈ​ដែលក្រុមទាំងពីរនៅសល់អ្នកលេងតែ ១០ នាក់បន្ទាប់ពីកីឡាករ Capoue និង Caballos របស់ក្រុមទំាងពីរត្រូវបានអាជ្ញាក​ណ្តាល​បណ្តេញ​ចេញពីការប្រកួតទាំងពីរនាក់។

ការប្រកួតកាលពីវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃទី៣០មេសា២០២១នេះ ក្រុមភ្ញៀវកាំភ្លើងធំArsenal បានត្រឹមតែដេញតាមពីក្រោយ​ក្នុង​លទ្ធផល ២ទល់និង០ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Trigueros Munoz នៅនាទីទី៥និងកីឡាករ Albiol នៅនាទីទី២៩ មុនពេល Nicolas Pepe រកគ្រាប់បាល់វាយបកតាមពីក្រោយបាន១គ្រាប់នៅនាទីទី៧៣។

មានន័យថាក្រុមលោក​ Mikel Arteta នឹងឈានទៅការប្រកួតជើងទីពីរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ជាមួយក្តីសង្ឃឹមឈានទៅ ប្រកួត​វគ្គផ្តាច់ព្រ័ត្រ Europa League លើកទី ២ ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយនិងជាឪកាសលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយប្រសិនជាពួកគេឈ្នះជើងឯក៕

ប្រភពព័ត៍មាន៖ BBC