បរទេស៖ Tottenham Hotspur បានកំនត់ពេលវេលា​ត្រៀមជួបជាមួយគ្រូបង្វឹក Erik ten Hag របស់ក្រុមAjax ដើម្បីចរចាររូប​លោក​មកដឹកនាំ​ក្រុមរបស់ពួកគេ។បើទោះបីជាក្រុមទើបតែតែងតាំងអតីតខ្សែបម្រើRyan Mason ជាគ្រូបង្វឹកបណ្តោះអាសន្នរហូតបញ្ចប់រដូវកាលនេះ ក្រោយចែកផ្លូវ ជាមួយលោកJose Mourinho  កាលពីសប្តាហ៍មុនក៏ដោយ។ បច្ចុប្បន្នប្រធានក្លឹបលោកDaniel Levyកំពុងតែសំរាំង​យក​បេក្ខភាពគ្រូ​បង្វឹក​ឆ្នើម​​ដើម្បីមកជំនួសអតីតគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដែលចូលបំពេញតួនាទីបានត្រឹមតែ ១៨ ខែកន្លងមកនោះ។

Tottenham Hotspur may look to Erik Ten Hag for their vacant managerial  position. - Cartilage Free Captain

ក្រោយពីគ្រូបង្វឹកRB Leipzig លោក Julian Nagelsmann បានព្រៀមព្រៀងទៅដឹកនាំBayern Munich នៅរដូវកាលថ្មីស្របពេល​គ្រូបង្វឹក Leicester City លោក Brendan Rodgers មិនចាប់អារម្មណ៏និងការងារនេះផងដែរនោះយោងអ្នកសារ​ពត៌មានអ៊ីតាលី​ដ៏ល្បី​ឈ្មោះ​គឺលោក Fabrizio Romano បានបញ្ជាក់ថា Tottenham កំពុងផ្តោតការយកចិត្តទុកដាក់លើលោក  Ten Hag នាពេលនេះ។

When Tottenham want to appoint next manager, Erik ten Hag, Harry Kane's  future and transfers - football.london

គ្រូបង្វឹកសញ្ជាតិហូឡង់បានចំណាយពេល ៤ ឆ្នាំដឹកនាំ Ajax មានកំណត់ត្រាឈ្នះ ១១៩ ដងពីការប្រកួតសរុប ១៦៣ ។មិនតែប៉ុណ្ណោះ បាននាំពួកគេឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាល ២០១៨-១៩ និងបរាជ័យពេលជួប​Tottenham ហើយលោក Ten Hag ធ្លាប់មានបទពិសោធន៏ ដឹកនាំ ក្លឹប Go Ahead Eagles, Utrecht និងគ្រូបង្វឹកបណ្តោអាសន្នក្លឹប Bayern Munichផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole