បរទេស៖ វីរបុរសក្រុមបិសាចក្រហមMan.Utd លោក Paul Scholes  បញ្ចេញអារម្មណ៏យល់ឃើញថាលោក ​​ Ole Gunnar Solskjaer បាន​សម្រេច​ចិត្តខុសដោយដាក់អោយ Marcus Rashford លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបខាងស្តាំជំនួសMason Green wood​ ក្នុង​ជំនួប​ពេល Man Utd លត់ភ្ញៀវ Roma ចាស់ដៃកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។

Sir Alex Ferguson backs Marcus Rashford bid to end child food poverty |  Manchester United | The Guardian

គួរកត់សម្គាល់ថា Greenwood មានទម្រង់លេងយ៉ាងល្អក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយរកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ លើកចុង​ក្រោយ​របស់គាត់។ ប៉ុន្តែកីឡាករអន្តរជាតិអង់គ្លេសវ័យ ១៩ ឆ្នាំរូបនេះមានឈ្មោះចូលលេងក្នុងនាមកីឡាករ បម្រុង​សម្រាប់​ការ​ប្រកួតជើងទី ១ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Europa League នៅទឹកដី Old Trafford។

Ole Gunnar Solskjaer says Manchester United has to be responsible with  money | The Japan Times

Rashford បានចូលលេងជម្រើសដំបូងក្នុងតួនាទីខាងលើដោយមានការគាំទ្រពីកីឡាករ Paul Pogba ផ្ទុយទៅវិញ Scholes និងអតីត​មិត្តរួមក្រុម Man Utd គឺ Owen Hargreaves មិនយល់ស្របនឹងការដាក់នេះទេ។ Scholes យល់ថា តួនាទីនេះគឺ Fredនិង  Scott McTominay ជាអ្នកលះបង់ទៅអោយ Rashford និង Greenwood ផ្ទុយទៅវិញខ្ញុំយល់ថា Rashford មិនចូលចិត្តលេង​នៅតួនាទីស្លាប ខាងស្តាំនេះទេ៕

 

ប្រភពព័ត៍មាន៖ Metro