បរទេស៖ ក្រុម Inter Milan  និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Crotone នៅរាត្រីនេះ ខណៈក្រុមលោក​ Antonio Conte សម្លឹង​ឱកាស​លើក​ពាន​លីកកំពូល Serie A ជាលើកដំបូងរបស់ខ្លួន ក្រោយខកខានចាប់តាំងពីឆ្នាំ ២០១០ កន្លងទៅ​ពោលគឺ១១ឆ្នាំមកហើយ​។មាន​ន័យ​ថា Inter Milan  ដែលនាំមុខគូប្រជែងលេខ២ Atalanta ចំនួន១១ ពិន្ទុឈរនៅ​លើ​កំពូល​តារាងនឹងមានឪកាស លើកពានប្រសិនជា​ពួកគេផ្តួល Crotone នៅថ្ងៃសៅរ៏នេះ។ហើយ Atlanta មិនអាចផ្តួល Sassuolo ​ រឺស្មើសម្រាប់​ការប្រកួតដែលនិងត្រូវធ្វើ ឡើងនៅថ្ងៃ​អាទិត្យ​នោះ​Inter Milan នឹងឈ្នះពាន Serie A លើកទី ១៩ ដោយស្វ័យប្រវត្តិខណៈ​ការ​ប្រកួតនៅសល់ ៤ ប្រកួតទៀត​និង​បិទ​បញ្ចប់​រដូវ​កាល។

Crotone vs Inter Milan: Match Preview - Serpents of Madonnina

លោក Steven Zhang ប្រធានក្លឹបInter Milan  ដែលជាជនជាតិចិននិង វិលត្រឡប់ទៅកាន់ទីក្រុងមីឡាននៅ​សប្តាហ៍នេះដើម្បី​ចូលរួម​ត្រៀមអបអរសាទរការឈ្នះពាននេះផងដែរ ។ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku រកបាន២១ គ្រាប់ ខណៈ Lautaro Martínez រក​បាន១៥ គ្រាប់ ខណៈ Crotone និងរំពឺងលើខ្សែប្រយុទ្ធ Simy ដែលជាអ្នករកគ្រាប់បាល់ច្រើនជាងគេទី ៣  Serie A ដែលបានយកឈ្នះ Parma ដើម្បីព្យាយាមគេចពីតំបន់កាត់ចោល ។

Crotone vs Inter Milan: Match Preview - Serpents of Madonnina

រីឯក្រុមការពារតំណែងជើងឯក Juventus បច្ចុប្បន្នឈរនៅលេខរៀងទី ៤ ស្របពេលតំណែងលោក Andrea Pirlo ដែលកំពុងរង​សម្ពាធកាន់តែខ្លាំងពេលពួកគេធ្វើដំណើរទៅផ្ទះ Udinese ដើម្បីសម្លឹងឪកាសប្រជែងយកចំណាត់ថ្នាក់កំពូលទំាង៤(Top ៤) ពេលបញ្ចប់​រដូវកាល។ គិតត្រឹមសប្តាហ៏ទី៣៣Juventusមានពិន្ទុស្មើគ្នាជាមួយក្រុមលេខ ៣ Napoli និងលេខ៥ AC Milan ខណៈLazio ឈរនៅ​លេខរៀងទី៦មានគម្លាត៥ពិន្ទុដោយមាន១ប្រកួតក្នុងដៃ។រីឯក្រុម AC Milan ធ្វើជាម្ចាស់ផ្ទះទទួលក្រុមលេខរៀងទី​១៨Benevento​នៅទឹកដី Sansiro ខណៈខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic បានវិល​ត្រលប់មកជួយក្រុមវិញក្រោយពីពួកគេចាញ់​២ប្រកួតជាប់​ៗគ្នា​កន្លង​មក៕

 

ប្រភពព័ត៍មាន៖ Besoccer