បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Neymar មានឪកាសស៊ុតបញ្ជូលទី១គ្រាប់និងបង្កើតឪកាសបញ្ចប់ទី​សម្រាប់មិត្តរួមសញ្ជាតិប្រេស៊ីល​កីឡា​ករ Marquinhos រកបានគ្រាប់បាល់ទី២ដើម្បីបន្តឪកាសឈ្នះជើងឯកលីកកំពូលបារាំង Paris St-Germain ជាលើកទី៤ ក្រោយផ្តួលក្រុមភ្ញៀវ Lens ក្នុងលទ្ធផល២ទល់និង០ សម្រាប់ការប្រកួតសប្តាហ៏ទី៣៥កាលពីយប់ថ្ងៃសៅរ៏។

Neymar anota y asiste en victoria del PSG Vs. Lens, El Siglo de Torreón

ទោះយ៉ាងណាក្រុមPSG នៅមានគម្លាតត្រឹមតែ១ពិន្ទុពីក្រុមកំពូលតារាងLilleដែលផ្តួលNice ដូចគ្នាកាលពីថ្ងៃសៅរ៏ ហើយ  ក្រុមដាច់ខាតត្រូវតែឈ្នះការប្រកួតទាំង៣ដែលនៅសល់ដើម្បីធានាបានការគ្រងតំណែងជើងឯកជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១១។ ផ្ទុយទៅវិញជ័យជម្នះនេះ បាន​បង្កើន ទំនុកចិត្តសម្រាប់ PSG មុនពេលការប្រកួតជើងទី២ វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League នៅថ្ងៃ អង្គារសប្តាហ៏ក្រោយជាមួយម្ចាស់ផ្ទះ Man.City  បន្តទៀតក្រោយ​បរា​ជ័យ​ជើងទី១នៅទឹកដី Parc Des Prince។

Kalahkan RC Lens 2-1, PSG Sementara di Puncak Ligue 1 | Republika Online

PSG មិនមានវត្តមានខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe ដែលកំពុងរងរបួសកំភួនជើងស្របពេល  អ្នកចាត់ការទូទៅ លោកMauricio Pochettino បានរក្សាទុកខ្សែបម្រើឆ្នើម២រូបគឺ Angel di Maria និង  Marco Verratti អោយអង្គុយកៅអី បម្រុង តែបានដាក់អោយ Neymar បានស្ទើរតែពេញម៉ោង ៩០ នាទីមុនពេលត្រូវបានប្តូរចេញ៕

ប្រភពព័ត៍មាន៖ BBC