បរទេស៖ ក្រុមអធិរាជស Real Madrid នៅតែបន្តដាក់សម្ពាធក្រុមកំពូលតារាង Atletico Madrid បន្ទាប់ពីផ្តួលក្រុមភ្ញៀវ Osasuna ក្នុងលទ្ធផល ២ទល់និង០ សម្រាប់ការប្រកួតក្របខណ្ឌលីកកំពូលអេស្បាញសប្តាហ៏ទី៣៤កាលពីយប់ថ្ងៃអាទិត្យ។ ២គ្រាប់របស់ក្រុមលោកZinedine Zidane ធ្វើបានដោយកីឡាករអន្តរជាតិប្រេស៊ីលទាំងពីរនាក់តែម្តងគឺគ្រាប់បាល់ដំបូងរកបានដោយខ្សែការពារ  Eder Militao តែត​បញ្ចូលទីនៅនាទីទី៧៦ក្រោយការបញ្ជូនពីស្លាបខាងឆ្វេងរបស់ខ្សែបម្រើIscoមុនពេលខ្សែបម្រើ-ការពារ Casemiro ស៊ុត​បញ្ជូលទី​យ៉ាង ងាយ​ស្រួល​ក្រោយការបញ្ជូនរបស់Karim Benzema។

Real Madrid vs Osasuna prediction, preview, team news and more | La Liga 2020-21

Atletico Madrid នៅតែបន្តនាំមុខក្រុមការពារតំណែងជើងឯកReal Madrid ២ពិន្ទុក្រោយផ្តួលក្រុមភ្ញៀវ Elche កាលពីថ្ងៃសៅរ៍​ដូចគ្នា​។​រីឯក្រុមលេខ៣Barcelona ដែលខកខានឱកាសឡើងទៅកំពូលតារាងក្រោយចាញ់ Granada នៅថ្ងៃព្រហស្បតិ៍និងអាច​តាមស្មើ​ពិន្ទុ​ក្រុមលោកZinedine Zidane ប្រសិនពួកគេអាចផ្តួល Valencia នៅថ្ងៃអាទិត្យបាន រីឯ ក្រុមលេខ ៤ Sevilla និងមានឪកាស​ឡើង​មក​ឈរ​នៅចំណាត់ថ្នាក់ទី៣ប្រសិនពួកគេផ្តួល Athletic Bilbao នៅថ្ងៃច័ន្ទ៕

ប្រភពព័ត៍មាន៖ BBC