បរទេស៖ Inter Milan និងមានឪកាសឈ្នះពានជើងឯកអ៊ីតាលី Serie A ជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ ២០១០ ក្រោយពីក្រុមភ្ញៀវមួយនេះបានផ្តួលក្រុមម្ចាស់ផ្ទះនិងជាក្រុមបាតតារាងCrotone ក្នុងលទ្ធផល ២ទល់និង០។ ការប្រកួតកាល ពីយប់ថ្ងៃសៅរ៏នេះ ក្រុមភ្ញៀវមានឪកាសរកគ្រាប់បាល់ដោយការទាត់ប៉ះរបាទីដល់ទៅ២ដងពោលគឺពីការតែតរបស់ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku មុនពេល Lautaro Matinezស៊ុតបាល់ប៉ះរបាទីដូចគ្នា ផងដែរនៅតង់ទី១។
យ៉ាងណាមិញការខិតខំប្រឹងប្រែងរបស់Inter Milan ទទួលបានលទ្ធផលផ្លែផ្កាល្អនៅតង់ទី២ ក្រោយពីខ្សែបម្រើអន្តរជាតិដាណឺម៉ាក Christian Eriksen បាន ស៊ុតបាល់ពីចំងាយបញ្ចូលទីដើម្បីបំបែកភាពទាល់ច្រកក្រោយប្តូរចូលក្នុងនាមកីឡាករបម្រុងនៅនាទីទីនិង ៦៩ មុនពេលLukaku រកបានគ្រាប់បាល់ដោយការបញ្ជូនរបស់Ivan Perisic តែត្រូវអាជ្ញា កណ្តាលAchraf Hakimi បន្ថែមគ្រាប់បាល់ទី២នៅនាទីទី៩០+២ ជិតបញ្ចប់ការប្រកួតទៅហើយនោះ ។ មានន័យថាជ័យជំនះនេះនិងនាំអោយInter Milan និងគ្រងពានជើងឯកអ៊ីតាលីនៅថ្ងៃអាទិត្យប្រសិនគូប្រជែងលេខ ២ Atalanta បរាជ័យមិនអាចរកបាន ៣ ពិន្ទុពីក្រុម Sassuolo ។ មួយវិញទៀតបរាជ័យនេះបានរុញអោយក្រុម Crotone ត្រូវធ្លាក់ទៅលេងនៅលីកលំដាប់ទី២ Serie B វិញផងដែរ។ផ្ទុយទៅវិញប្រសិនជាAtalanta អាចផ្តួលSassuolo បានវិញនោះ សម្រាប់Inter Milan គឺត្រូវការតែ ១ ពិន្ទុពីការប្រកួត ៤ លើកចុងក្រោយរបស់ពួកគេប៉ុណ្ណោះដើម្បីឈ្នះជើងឯកបានដែរ។
សម្រាប់លោក Conte គឺត្រៀមសាងប្រវត្តិសាស្រ្តជាគ្រូបង្វឹកដែលឈ្នះពានSerieA ជាលើកទី៤ ក្រោយធ្លាប់ដឹកនាំJuventus ឈ្នះជើងឯក បីដងជាប់គ្នាចន្លោះឆ្នាំ ២០១២ និង ២០១៤ ។អតីតគ្រូបង្វឹកChelsea រូបនេះក្រោយចូលមកដឹកនាំInter Milan នៅឧសភាឆ្នាំ ២០១៩ រូបលោកបានជួយក្រុមទទួលបានជើងឯករង Serie A និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុនផងដែរ៕
ប្រភពព័ត៍មាន៖ BBC
 
                

