បរទេស៖ គ្រូបង្វឹករបស់ក្រុមតោខៀវChelsea លោក Thomas Tuchel បានបំបែកកំនត់ត្រាអតីតគ្រូបង្វឹកលោកJose Mourinho ក្រោយពីក្រុមរបស់លោកបានផ្តួលក្រុមកំពុងតស៊ូបន្តរស់នៅក្របខណ្ឌPremier Leagueគឺ Fulham ក្នុងលទ្ធផល ២ទល់​និង០។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើKai Havertz ដែលជម្រុញអោយក្រុមបន្តក្តីសង្ឃឹមបញ្ចប់រដូវកាល ក្នុងចំណាត់ថ្នាក់Top ៤ ពេលបញ្ចប់រដូវកាលដែលនៅសល់៤ប្រកួតទៀតប៉ុណ្ណោះខណៈFulham បច្ចុប្បន្នឈរនៅចំណាត់ ថ្នាក់ទី១៨ដែលស្ថិតក្នុងតំបន់កាត់ចោលនៅឡើយ។

Four players Thomas Tuchel must start against Fulham to keep Chelsea fresh for Real Madrid clash - football.london

ជ័យជំនះសប្តាហ៏ទី៣៤នេះគឺ​បានជួយអោយអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ លោក Tuchel បង្កើតកំនត់ត្រាមិនអោយ​គូ​ប្រកួ​ត​ស៊ុតបញ្ចូលទីបានរហូតដល់ទៅ១១ដង(Cleansheet)ក្នុងចំណោមការប្រកួតនៅលីកកំពូលអង់គ្លេសសរុប ១៥លើក ចុង​ក្រោយដោយបំបែកកំនត់ត្រាអតីតអ្នកចាត់ការ Chelsea លោក Jose Mourinho និងលោក Luiz Felipe Scolari ដែល​​ធ្លាប់ដឹកនាំក្លឹបមិនអោយរបូតគ្រាប់បាល់ត្រឹមតែ១០ប្រកួតក្នុងចំណោមការប្រកួត១៥លើករបស់ខ្លួន  ។

Chelsea vs Fulham result: Kai Havertz shines as Blues secure perfect preparation for Real Madrid | The Independent

ក្រោយពីគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះចូលមកដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងលិច កាលពីចុងខែ មករាជំនួសលោក Frank Lampard  ក្លឹបបាន​កែ​ប្រែ​មុខមាត់ និង មានការអភិវឌ្ឍទម្រង់លេងបា​នកើនឡើង​គួរអោយ​កត់​សម្គាល់​។ ពោលគឺChelsea បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ FA Cup និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដោយត្រៀមប្រកួតជើងទី២ ក្រោយស្មើគ្នាជើងទី១ជាមួយក្រុមម្ចាស់ផ្ទះអធិរាជសReal Madrid៕

ប្រភពព័ត៍មាន៖ Goal