បរទេស៖ ក្រុមមេឃខៀវ Man. City នឹងឈ្នះពាន Premier League ជាលើកទី៣ក្នងុរយៈពេល៤រដូវកាលនៅថ្ងៃអាទិត្យនេះដោយស្វ័យប្រវត្តិ​បន្ទាប់ពីផ្តួលក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល២ទល់និង០សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។ម្ចាស់ជើងឯក Carabao Cup និងបន្តលើកពានទី២ក្នុងរដូវកាលប្រសិន​គូប្រជែងតែមួយគត់គឺបិសាចក្រហម Man. Utd ចាញ់ភ្ញៀវហង្សក្រហម Liverpoolនៅយប់ថ្ងៃអាទិត្យនេះ។ប៉ុន្តែក្រុមលោកSolskjaer និងឪកាសបន្តប្រជែងពានដែលខិតកាន់តែឆ្ងាយប្រសិនMan.Utd​បាន ត្រឹម​ស្មើខណៈការប្រកួតនៅសល់៤ដងទៀតនិងបិទបញ្ចប់រដូវកាល។

Crystal Palace 0-2 Man City highlights and reaction as Aguero and Torres  put Blues within touching distance of Premier League title - Manchester  Evening News

ខ្សែប្រយុទ្ធដ៏មានបទពិសោធន៏សញ្ជាតិអាហ្សង់ទីន Sergio Aguero នៅតែជាអ្នកនាំសំណាងដោយមានឪកាសបញ្ចប់ទី​បាន​យ៉ាងល្អ​ដោយគ្រាប់បាល់បើកឆាកសម្រាប់ក្រុមលោកPep Guardiola ជាភ្ញៀវក្រោយការបញ្ជូនរបស់ខ្សែការពារស្លាប​អន្តរជាតិ​បារាំងBenjamin Mendy មុនពេលខ្សែការពារ Ferran Torres ស៊ុតបញ្ចូលទីជើងឆ្វេងយ៉ាងល្អ  បន្ថែម១គ្រាប់ទៀតដើម្បីរក្សាជ័យជំនះដ៏សំខាន់នេះ។

Manchester United vs Liverpool: Ways to watch live on Sky Sports | Football  News | Sky Sports

គិតត្រឹមសប្តាហ៏ទី៣៤នេះ Man.City មានគម្លាត១៣ពិន្ទុពីក្រុមMan.Utd(មាន១ប្រកួតក្នុងដៃ)និង​ត្រូវជួបហង្សក្រហម​Liverpool​ដែល​បាត់បង់ឪកាសការពារតំណែងជើងឯកទៅហើយនោះ ។ ដូច្នេះនៅ​ថ្ងៃ​អាទិត្យ​​ថាតើពួកគេនិងអាច​បង្អាក់​ដំណើរលើកពាន​របស់​Man.City បានមួយគ្រាទៀតរឺយ៉ាងណានោះទេ?

 

ប្រភពព័ត៍មាន៖ BBC