បរទេស៖ គ្រាប់បាលស៊ុតបញ្ចូលទី២គ្រាប់នៅជិតបញ្ចប់ការប្រកួតពីសំណាក់ Cristiano Ronaldo បានជួយឲ្យក្រុម Juventus ទទួលជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Udinese កាលពីថ្ងៃអាទិត្យ ដើម្បីជួយឲ្យក្លិបមានរហស្សនាមថា សេះបង្កង់ Juventus មួយនេះ ដណ្តើមបាន៣ពិន្ទុដ៏សំខាន់ក្នុងការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤លើតារាង Serie A។
Juventus បានឡើងឈរក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន៦៩ពិន្ទុ ស្មើជាមួយនឹងក្រុម Atalanta ដែលឈរលេខ២ ហើយ AC Milan ដែលឈរលេខ៤ ប៉ុន្តែ នាំមុខ២ពិន្ទុលើក្រុម Napoli។ តំបន់ការពាររបស់ក្រុមភ្ញៀវ ត្រូវបានគេមើលឃើញថា មានភាពទន់ខ្សោយ នៅពេលដែលខ្សែបម្រើស្លាប Nahuel Molina របស់ Udinese បានបណ្តើបាល់ពីការទាត់ពិន័យ Free-kick យ៉ាងលឿន ចូលក្នុងប្រអប់ទី ដើម្បីស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីលេងបានត្រឹមតែ១០នាទី។
ប៉ុន្តែ កីឡាករ Rodrigo De Paul បានលើកដៃប្លុកការស៊ុតបាល់ពិន័យ Free-kick របស់ Ronaldo ខណៈដែលនៅសល់៧ពិន្ទុចុងក្រោយ ហើយតារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានស៊ុតបាល់ប៉េណាល់ទីដើម្បីបញ្ចប់ការមិនអាចរកបានគ្រាប់បាល់របស់គេត្រឹម៣ប្រកួត។ បន្ទាប់មក Ronaldo បានតែតរកគ្រាប់បាល់ឈ្នះនៅនាទី ទី៨៩ ដើម្បីធ្វើឲ្យគ្រាប់សរុបរបស់គេនៅរដូវកាលនេះ កើនដល់២៧គ្រាប់ ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Serie A ចំនួន៣០លើក៕
ប្រភពព័ត៌មាន៖ Channel News Asia


