បរទេស៖ អ្នក​គាំទ្រ​ជាច្រើន​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​វិថីនានា​នៅ​ទីក្រុង Milan ខណៈ​ដែល​ Inter Milan បាន​ឈ្នះ​ពាន Serie A ជាលើក​ទី១​របស់​ពួក​គេ ក្នុង​រយៈ​ពេល​១១​ឆ្នាំ ដើម្បី​បញ្ចប់​រជ្ជ​កាល​គ្រប់គ្រង​​រយៈ​ពេល​៩​ឆ្នាំ​ជាប់​ៗ​គ្នា​របស់​ក្លិប Juventus​។

Scudetto at Inter, 30 thousand fans in the square in Milan. Violate the  anti-Covid rules.

ក្រុម​របស់​លោក Antonio Conte បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A ជាលើក​ទី​១៩ ក្រោយពី​ក្រុម Atalanta បាន​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ១-១ ជាមួយនឹងក្រុម Sassuolo ដើម្បី​ធ្វើ​ឲ្យ​ក្រុម Inter Milan នាំមុខ​១៣ពិន្ទុ​ដាច់ ខណៈ​ដែលនៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​៤លើក​ទៀត​ប៉ុណ្ណោះ​។ Conte គឺជា​អ្នក​ចាប់​ផ្តើម​បង្កើត​កំណត់ត្រា​គ្រប់គ្រង​របស់ Juventus តាមរយៈ​ការ​ឈ្នះ​ពាន​៣លើក​ដំបូង​ជាប់​ៗ​គ្នា មុន​នឹង​ពួក​គេ​បាន​បន្ត​ឈ្នះ​៩​លើក​ជាប់​ៗ​គ្នា ពោល​គឺ ចាប់​ផ្តើម​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២០​។ បុរស​វ័យ​៥១​ឆ្នាំ​រូបេះ បាន​ចូល​កាន់​តំណែង​ក្នុងក្លិប Inter Milan ក្នុង​ឆ្នាំ​២០១៩ និង​បាន​លើក​ពាន Serie A ម្តង​ទៀត ក្រោយពី​បាន​ដឹកនាំ​ឲ្យ Inter បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​២ កាលពី​រដូវ​កាល​មុន​។

Crowds gather as Inter Milan crowned champions of Italy

លោក Conte ដែលក៏​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League ជាមួយនឹង Chelsea កាលពីឆ្នាំ​២០១៧​ដែរ​នោះ បាន​ឲ្យដឹងថា៖ «ការ​ឈ្នះនេះ គឺ​ជា​ការ​សម្រេច​សមិទ្ធិផល​មួយ​ក្នុង​ចំណោម​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​បំផុត​ក្នុង​អាជីពរបស់​ខ្ញុំ​»​។ បច្ចុប្បន្ន Inter គឺ​ជា​ក្លិប​ជោគ​ជ័យ​បំផុត​លំ​ដាប់​ទី​២​នៅ​អ៊ី​តាលី ក្រោយពី​បាន​ឈ្នះ​ពាន​ច្រើន​ជាង​ក្រុម AC Milan ចំនួន​១លើក ប៉ុន្តែ នៅ​តែ​ដេញ​ឆ្ងាយ​តាម​ពីក្រោយ Juventus ដែល​បាន​ឈ្នះ​ពាន​សរុប​៣៦​លើក​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia