បរទេស៖ ការស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ (Hat-trick) តែម្នាក់ឯងរបស់ Gareth Bale បានជួយ Tottenham ទទួលជ័យជម្នះ លើក្រុម Sheffield United ក្នុងលទ្ធផល៤ទល់និង០ ដើម្បីបន្តដំណើរផ្សងព្រេងរបស់ពួកគេរកកៅអីសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League បន្តទៀត។
គួរកត់សម្គាល់ថាខ្សែប្រយុទ្ធអន្តរជាតិវែលរូបនេះមានឱកាសរកគ្រាប់បាល់បើកឆាកលើកដំបូងក្រោយពីការបញ្ជួនយ៉ាងល្អពីសំណាក់ខ្សែការពារ Serge Aurier នៅតង់ទី១ និងបន្តរកបានគ្រាប់បាល់ទី២ និងទី៣ ដោយការបញ្ជូនយ៉ាងល្អរបស់មិត្តរួមប្រយុទ្ធ Houeng Ming Son មុនពេល ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូងរូបនេះស៊ុតបាល់កោងពីចំងាយបញ្ចូលទីក្រោយការបញ្ចូនរបស់មិត្តរួមក្រុម Bergwijn។
លទ្ធផលនេះធ្វើឱ្យ Tottenham មានគម្លាតត្រឹមតែ ៥ ពិន្ទុពីក្រុមលេខ ៤ Chelsea ដែលជាក្រុមTop៤ ដើម្បីមានកៅអីលេងវគ្គជម្រុះ Champions League ខណៈការប្រកួតខិតកាន់តែកៀកនិងនៅសល់៤ដងទៀត និងបញ្ចប់រដូវកាលទៅហើយនោះ។រីឯ Sheffield Utd ដែលធ្លាក់ទៅលេងនៅក្របខណ្ឌ Championship ទៅហើយ ក្រោយបរាជ័យចាញ់Wolver កាលពី ថ្ងៃទី ១៧ ខែមេសា៕
ប្រភពព័ត៍មាន៖ BBC