បរទេស៖ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta សារភាពថារូបលោកនៅមិនទាន់សន្មត់បានទេថាខ្សែប្រយុទ្ធ Alexandre Lacazette និង  Kieran Tierney អាចនិងអាចចូលលេងការប្រកួតជើងទី ២ពានរង្វាន់ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃព្រហស្បតិ៍ នេះជាមួយក្រុម Villarrealរឺយ៉ាងណានៅឡើយទេ ។

Arsenal player ratings vs Villarreal: Pepe and Saka save Gunners on  nightmare night for Ceballos and Partey | Evening Standard

សម្រាប់ការប្រកួតជើងទី ១ គ្រូបង្វឹកសញ្ជាតិអេស្បាញបានអះអាងថាកីឡាករជម្រើដំបូងរបស់លោកមានគ្រប់ជើងទាំងអស់  ប៉ុន្តែទីបំផុត Tierney និង Lacazette មិនបានបង្ហាញខ្លួនចូលលេងនោះទេ  ស្របពេលកីឡាករទាំងពីបន្តអវត្តមានពេលArsenal ផ្តួលម្ចាស់ផ្ទះ  Newcastle ក្នុង២-០ កាលពីថ្ងៃអាទិត្យបន្តទៀត។ថ្លែងប្រាប់ Sky Sports News លោក Arteta បានបញ្ជាក់យ៉ាង​និយាយថា : ពួកគេមិនទាន់បានហ្វឹកហាត់ជាមួយពួកយើងនៅឡើយទេដូច្នេះទំនងជាកីឡាករទំាងពីរនិងត្រូវអវត្តមានការប្រកួតបន្ទាប់ទៀតនេះ។ យ៉ាងណាArsenalបានស្វាគមន៏ការវិលត្រលប់របស់ Aubameyang ក្រោយពីជាសះស្បើយពីជំងឺគ្រុនចាញ់ ខណៈ David Luiz ប្រឈមរបួសបញ្ហាសរសៃពួរនិងកំពុងស្ថិតក្នុងការតាមដានពេលឈ្នះNewcastle ។

Arsenal vs. Villarreal Europa League 2021 online streaming: start time, TV  schedule, live blog, how to watch online - The Short Fuse

Arsenal  និងត្រូវស្វាគមន៍ក្រុមVillarrealដែលដឹកនាំដោយអតីតគ្រូបង្វឹកលោកUnai Emery  បន្ទាប់ពីចាញ់ជើងទី១ ២ទល់និង១ នៅ​អេស្បាញ រកគ្រាប់បាល់បានដោយកីឡាករ Manu Trigueros និង Raul Albiol មុនពេល Nicolas Pepe ស៊ុតបាល់ពិន័យ១១ម៉ែត្រ ដើម្បី​បន្តក្តីសង្ឃឹមអោយArseanl មានឪកាសវាយបកជើងទី២ដើម្បីទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត៕

 

ប្រភពព័ត៍មាន៖ Sportsmole