បរទេស៖ ការប្រកួតក្របខ័ណ្ឌ Premier League រវាងម្ចាស់ផ្ទះ Man Utd ជាមួយក្រុមភ្ញៀវហង្សក្រហម Liverpool ត្រូវបានពន្យារពេលបន្ទាប់ពីមានការតវ៉ាពីសំណាក់អ្នកគាំទ្របានចូលលុកលុយដល់ក្នុងកីឡាដ្ឋាន Old Traffordកាលពីថ្ងៃអាទិត្យ ពោលគឺ ជាងមួយម៉ោងមុនចាប់ផ្តើមប្រកួតសប្តាហ៏ទី៣៤ ។ការប្រកួតត្រូវបានគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៤ និង ៣០ នាទីល្ងាចម៉ោងនៅចក្រភពអង់គ្លេស ប៉ុន្តែហ្វូងបាតុករបាននាំគ្នាដើរក្បូន ធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ក្លិប Man United ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីត្រកូល Glazersសញ្ជាតិអាមេរិក។
អ្នកគាំទ្ររបស់ Man United បានបំបែកខ្លួនចូលទៅក្នុងកីឡាដ្ឋាន Old Trafford ដើម្បីធ្វើការតវ៉ានៅលើទីលានដោយដុតភ្លើងពណ៌ជាច្រើនខណៈពួកគេមួយចំនួនទៀតក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារ Lowry ដែលជាកន្លែងដែលកីឡាករកំពុងស្នាក់នៅត្រៀមចូលរួមប្រកួតផងដែរ ។ក្របខ័ណ្ឌ Premier League បានធ្វើសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់អំពីការពន្យារពេលនេះថា: ការរៀបចំការប្រកួតឡើងវិញនឹងត្រូវប្រកាសផ្សព្វផ្សាយបានទាន់ពេលវេលា មុនពេលចុងបញ្ចប់នៃរដូវកាលដែលនិងធ្វើឡើងនៅថ្ងៃទិ ២៣ ខែឧសភាខាងមុខ។
កាលវិភាគនៃប្រកួតជាក់លាក់គឺពិតជាសំខាន់សម្រាប់Man.Utd និង Liverpoool ដោយសាតែពួកគេមានកាតព្វកិច្ច ប្រកួតច្រើន មានន័យថាក្រុម មានពេលសម្រាកតិចពេលហើយចន្លោះ ៤ ថ្ងៃទៀតប៉ុណ្ណោះដូច្នេះវាកៀកពេក ។ មានន័យថាក្រុមលោក Ole Gunnar Solskjaer នឹងត្រូវជួប Roma ក្នុងការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នៅថ្ងៃទី ៦ ខែឧសភា និង Aston Villa នៅថ្ងៃទី ៩ ខែឧសភា Leicester City, នៅថ្ងៃទី ១២ ជាមួយ Fulham និងថ្ងៃ ១៩ ជាមួយ Wolverhampton នៅថ្ងៃទី ២៣ ខែឧសភាខណៈការប្រកួតផ្តាច់ព្រ័ត្រ Europa League ធ្វើឡើងនៅថ្ងៃទី ២៦ ខែឧសភា។ ដូច្នេះជំរើសតែមួយគត់របស់Man.Utdក្នុងការ លេងការប្រកួតមើលទៅដូចជាល្បែងដែលត្រូវបានរៀបចំយ៉ាងលឿននៅថ្ងៃច័ន្ទទី ៣ ខែឧសភាឬរវាងថ្ងៃទី ១២ និង ១៩ ឧសភានេះតែម្តង។ សម្រាប់Liverpoolវិញ ត្រូវប្រកួតជាមួយ West Bromwich Albion នៅថ្ងៃអាទិត្យទី ១៦ ខែឧសភានេះ ក៏នឹងត្រូវប្តូរទៅលេងនៅពាក់កណ្តាលសប្តាហ៍ទី២នៃខែឧសភានេះ ដើម្បីមានពេលប្រកួតជាមួយ Man United ទល់នឹងការប្រកួត Liverpool នៅចុងសប្តាហ៍នោះតែម្តង៕
ប្រភពព័ត៍មាន៖ Sportsmole