បរទេស៖ ក្រុមអធិរាជស Real Madrid បានបញ្ជាក់ថាកីឡាករ Raphael Varane នឹងខកខានការប្រកួតជើងទី ២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជាមួយក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ដោយសារបញ្ហារបួស។កីឡាករអន្តរជាតិបារាំងរូបនេះបានចូលលេងពេញ ៩០ ក្នុងជើងទីមួយនៅទឹកដី Alfredo De Stefano កាលពីសប្តាហ៍មុន។ ប៉ុន្តែ Varane បានចូលលេងត្រឹមតែ ៤៥ នាទី ប៉ុណ្ណោះ​សម្រាប់ការប្រកួតក្នុងលីកពេលផ្តួល ​Osasuna ​​កាលពសប្តាហ៍មុនពេលត្រូវបានប្តូរចេញក្រោយស្ថានភាពជើងដំណើរការមិនស្រួល។

Raphaël Varane Lesionado: No Juega Ante Chelsea Ni Sevilla

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យពេលនេះបានបានបញ្ជាក់​ថា Varane ពិតជាបានរងរបួសសាច់ដុំ ខាងស្តាំ ហើយជាលទ្ធផល​គាត់​នឹងមិនមានឈ្មោះសម្រាប់ការធ្វើដំណើរទៅកាន់ទឹកដី ​Stamford Bridge ទេ។ប៉ុន្តែក្រុមលោក Zinedine Zidane ត្រៀមស្វាគមន៏​ការវិល​ត្រឡប់របស់ខ្សែការពារពីររូបគឺ Ferland Mendy និង Sergio Ramos ។ ​ខណៈ Lucas Vazquez និង Dani Carvajal បន្តអវត្តមានរីឯ Marcelo មិនទាន់ច្បាស់នៅឡើយក្រោយជាប់បំពេញកាតព្វកិច្ចលើការ​បោះឆ្នោតក្នុងតំបន់ ។

Real Madrid vs. Chelsea: Date and time of the 2021 Champions League first  leg semifinal | Football24 News English

Real Madrid និងត្រូវធ្វើដំណើរទៅកាន់រាជធានីអង់គ្លេសបន្ទាប់ពីលទ្ធផលស្មើ ១ទល់និង​១ ក្នុងការប្រកួតជើងទី ១ នៃការប្រកួត​របស់​ពួកគេជាមួយក្រុមតោខៀវ Chelsea ក្នុងកំឡុងពេលដែល Christian Pulisic បានបំបែកភាពទាល់ច្រកមុនពេល Karim Benzema វាយបកតាមស្មើវិញ៕

 

ប្រភពព័ត៍មាន៖ Sportsmole