បរទេស៖ គ្រូបង្វឹក Paris St-Germain លោក Mauricio Pochettino បានបដិសេធមិនបន្ទោសក្រុមក្រោយធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ពេលអវត្តមានខ្សែប្រយុទ្ធឆ្នើមដ៏សំខាន់​ Kylian Mbappe​ នោះទេ។

Mbappe more lethal than Kane and Fernandes, only three men have better  record | Biz Instant

 

សម្រាប់ការប្រកួតជើងទី២កាលពីថ្ងៃព្រហស្បត្ត៏នេះ ខ្សែប្រយុទ្ធឆ្នើមមានវ័យ២២ ឆ្នាំមិនបានចូលលេងនិងត្រឹមតែអង្គុយទស្សនាការប្រកួត ដោយសារតែរបួសកំភួនជើងខណៈ Man City បាន​ផ្តួលពួកគេជើងទី២ក្នុងលទ្ធផល ២ទល់និង០ ដោយយកឈ្នះការប្រកួតសរុប៤ទល់និង១ដើម្បីឈានទៅវគ្គផ្តាច់​ព្រ័ត្រជាលើកទី១​ក្នុង​ប្រវតិ្ត​​សាស្រ្ត។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Pochettino ដែលចូលមកដឹកនាំ PSG កាលពីខែមករាបានបញ្ជាក់ថាៈខ្ញុំសូមអបអរ Man City សម្រាប់រដូវកាលដ៏អស្ចារ្យនេះ ។ខ្សែប្រយុទ្ធបម្រុងដែលដាក់អោយចូលលេងតំណែងរបស់ Mbappe គឺ Mauro Icardi មិនមាន​ប្រសិទ្ធិ​ភាពក្នុងការរកគ្រាប់បាល់។

Mauricio Pochettino: Tactics Assessed and Preferred Formations at PSG - PSG  Talk

ទោះយ៉ាងណាអតីតគ្រូបង្វឹកដែលធ្លាប់នាំTottenhamឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៩ បានបន្ថែមថា: អវត្តមានរបស់ Mbappe មិនមែនជាលេសរឺមូលហេតុនៃបរាជ័យនោះទេ។ ពេលខ្លះការប្រកួតបាល់ទាត់យើងអាចនិយាយ​បាន​ថា​ជាសំណាងខ្លះដែហើយកីឡាករមានអារម្មណ៍ខកចិត្តបើទោះបីជាបរាជ័យនៅក្នុងពេលនេះ។ការពិតយើងធ្វើ​បាន​ល្អ៕

 

ប្រភពព័ត៍មាន៖ BBC