បរទេស៖ ​ខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ត្រូវបានក្រុមគ្រួសារគាំទ្រចំពោះបំណងប្រាថ្នាពីការការវិលត្រលប់ទៅបន្តអាជីព​ជាមួយក្លឹប Sporting Lisbon នាឆ្នាំ២០២២ខាងមុខ។ កុងត្រារបស់កីឡាករវ័យ ៣៦ ឆ្នាំនៅទឹកដីទីក្រុងទូរីន និង​ឈាន​ដល់ទីបញ្ចប់នៅចុងបញ្ចប់នៅរដូវកាលក្រោយ ខណៈមានពាក្យចចាមអារ៉ាមបានលើកឡើងថាប្រធានក្រុមជម្រើស​ជាតិ​ជាតិ​ព័រទុយហ្គាល់រូបនេះចង់វិលត្រឡប់ទៅបញ្ចប់អាជីពជាមួយក្លឹបដែលរូបលោកហ្វឹកហាត់តាំងពីកុមារភាពវិញ ។

Cristiano Ronaldo acquitted! But he has to come back – Tuttosport

អនាគតរបស់ម្ចាស់ពានបាល់មាស៥សម័យប្រឈមនិងភាពមិនច្បាស់លាស់កាន់តែខ្លាំងក្រោយពីJuventus​មិនបាន​ឈ្នះ​ពាន​លីកកំពូលអ៊ីតាលីជាលើកទី១០បានសម្រេច ហើយ Juventus ក៏ធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹម​វគ្គ​១៦​ក្រុមដែលបំណងប្រាថ្នាធំរបស់ Ronaldo គឺចង់ឈ្នះពានលីកកំពូលទ្វីបអឺរ៉ុបនេះជាមួយក្លឹបនៅលីក​៣ផ្សេងគ្នា​ត្រូវ​បរា​ជ័យ​​៣​​ឆ្នាំ​ជាប់​ៗ​គ្នាផងដែរនោះ ។

He was courageous, mentally he was indestructible': Why Sporting Lisbon  paid 22,500 euros for a 12-year-old Cristiano Ronaldo | Goal.com

មុនពេលផ្ទេរទៅបិសាចក្រហមMan.Utdនៅឆ្នាំ២០០៣ Ronaldo ធ្លាប់ចូលលេងលេងឈុតធំអោយក្លឹបSporting Lisbon នៅអាយុ ១២ ឆ្នាំដោយបង្ហាញខ្លួនបាន ៣១ ប្រកួត ។ បច្ចុប្បន្នរូបគេជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ​ក្របខណ្ឌ Serie A រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២៧ គ្រាប់និងសរុប៩៩ គ្រាប់ក្រោយចូលរួមជាមួយ Juventusនៅ​ឆ្នាំ២០១៨៕

 

ប្រភពព័ត៍មាន៖ Sportsmole