បរទេស៖ សហប្រធានក្លឹបនិងជាសមាជិកភាគហ៊ុនធំរបស់ក្លឹបបិសាចក្រហម Man.Utd លោកAvram Glazer បានបដិសេធ​មិន​សុំទោសដល់អ្ន​ក​គាំ​ទ្រ​ក្លឹបចំពោះចេតនានៃការប៉ុនប៉ងចូលរួមក្នុងព្រឹត្តិការណ៏ប្រកួត​ពានរង្វាន់ European Super League នាពេលកន្លងទៅថ្មីៗនេះ។​មហា​សេដ្ឋីសញ្ជាតិអាមេរិករូបនេះបានបន្តលាក់ខ្លួននៅក្នុងវិមានPalm Beach Mansion មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ បន្ទាប់ពី​ជួប​រឿងអាស្រូវនៅលើវិស័យបាល់ទាត់នេះ។

Roy Curtis: 'The Glazers have only two options left at Manchester United:  Sell up or spend big' - Independent.ie

ទោះយ៉ាងណាបណ្តាញសារព័ត៌មាន Sky Newsបានជួបសម្ភាសន៏ផ្ទាល់ជាមួយបុរសវ័យ៦០ឆ្នាំរូបនេះ កាលពីថ្ងៃពុធម្សិលមិញនេះ​ហើយបានលើកឡើងពីសំនួរ២ ដាច់ដោយ​ឡែកផ្សេងគ្នានៅឯចំណតរថយន្តមួយកន្លែង ។ រឿងទី១ដកស្រង់សំណួរទៅកាន់រូបលោក​ថា អ្នកគាំទ្រ​របស់ក្រុម Manchester United គឺគ្រាន់តែជា​អតិថិជនរបស់លោកឬយ៉ាងណា?ចម្លើយគឺលោកGlazer បានបដិសេធមិ​ន​ធ្វើអត្ថា​ធិប្បាយនោះទេ។ រឿងទី២ មុនពេលចូលទៅក្នុងរថយន្តហើយបើកចេញទៅឆ្ងាយអ្នកយកព័ត៌មាន Sky News ជានារី​បានបន្តសំណួរ​បន្ថែម​​ថានេះ​ជា​ឱកាស​មួយសម្រាប់អ្នកសុំទោសហើយរឺក៏យ៉ាងណា?ប៉ុន្តែនៅតែមិនមានចម្លើយឆ្លើយតបដូចជាសំនួរដំបូង​ដដែល។ ផ្ទុយពីលោកលោក Joel Glazerដែលជាសហប្រធាន ក្លឹបនិងជាបងប្អូនរួមត្រកូលGlazer គឺរូបលោក ធ្លាប់បានសារភាព​ថា​បាន​ធ្វើខុសហើយបានសុំអភ័យទោសចំ ពោះអ្នកគាំទ្រក្រោយ​ប៉ុន្មាន​ថ្ងៃនៃការ​ប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៏ខា​ងលើ​ជាផ្លូវការណ៏​រួច​មក។

Manchester United co-owner Avram Glazer refuses to apologise for European  Super League proposal - Manchester Evening News

គួរញ្ជាក់ថាប្រិយមិត្តក្រុមអ្នកគាំទ្របានសម្តែងការតវ៉ានិងមិនសប្បាយចិត្តចំពោះម្ចាស់ក្លឹបខាងលើរូបនេះ ដោយកាលពីថ្ងៃអាទិត្យ ហ្វូងអ្នក​គាំទ្រ​រាប់រយនាក់បានបង្កការរំខានចូលទៅកាន់ទីលាន Old Trafford មុនជំនួរវាងម្ចាស់ផ្ទះ Man.Utd និង ក្រុមភ្ញៀវ Liverpool​នៅសប្តាហ៏ទី៣៤ ហើយ​ការប្រកួតត្រូវបានលើកពេលព្រមជាមួយអ្នកតវ៉ាក៏មានខាងក្រៅកីឡដ្ឋាននិងបន្តរំខានដល់សណ្ឋាគារ​ដែលកីឡា​ករ​​កំពុងស្នាក់ផងដែរ​៕

 

ប្រភពព័ត៍មាន៖ Daily Mail