បរទេស៖ តាមប្រភពពត៌មានបានអោយដឹងថាកីឡាករ Cristiano Ronaldo នឹងមិនចូលរួមជាមួយបិសាចក្រហម Manchester United ក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះទេ ព្រោះថាក្រុមជើងឯកអង់គ្លេស ២០ សម័យមួយនេះមិនអាចមានលទ្ធភាពចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុម Juventus ឡើយ។

Cristiano Ronaldo tests positive for Covid-19

អនាគតរបស់កីឡាករអន្តរជាតិព័រទុយហ្កាល់នៅទូរីនកំពុងជាប្រធានបទដែលគេតែងតែលើកយកមកនិយាយ ខណៈពេលដែលមានការលើកឡើងថាគាត់កំពុងតែមានអារម្មណ៍តានតឹងនៅក្នុងជីវិតនៅឯក្លឹបអ៊ីតាលី។ មួយរយៈចុងក្រោយនេះមានពាក្យចរចាមរាមជាច្រើនជាច្រើនទាក់ទងនឹងការវិលត្រឡប់ទៅកាន់ Man United ដោយក្លឹបបិសាចក្រហមគិតថានឹងបើកចំហគំនិតក្នុងការនាំយកកីឡាករវ័យ ៣៦ ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford នៅក្នុងទីផ្សារនាពេលខាងមុខនេះ។

Louis Saha Says Cristiano Ronaldo Man United Return Would Be 'More Than a  Dream' | Bleacher Report | Latest News, Videos and Highlights

ទោះយ៉ាងណាបើយោងតាម ​​Sport Mediaset ក្រុមរបស់ Ole Gunnar Solskjaer នឹងមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចុះកុងត្រាយក Ronaldo ឡើយ ដែលត្រូវបានគេជឿជាក់ថាប្រាក់ឈ្នួលកីឡាកររូបនេះមានតម្លៃដល់ទៅ ៥៤០,០០០ ផោនក្នុងមួយសប្តាហ៍ឯណោះនៅទីក្រុង Turin។ Ronaldo ដែលរកបាន ៣៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៤០ លើកសម្រាប់ក្រុមរបស់ Andrea Pirlo នៅរដូវកាលនេះក៏កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Sporting Lisbon វិញផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole