បរទេស៖ លោក Mikel Arteta ជឿជាក់​ថា ក្រុម Arsenal អាច​បោះ​ជំហានដ៏​ធំបំផុតរបស់​ខ្លួន «ឆ្ពោះ​ទៅ​មុខ» ក្រោម​ការដឹកនាំ​របស់​លោក ប្រសិន​បើ​ពួក​គេ​បញ្ចប់​រដូវ​កាល​រដូវ​កាល​​ដ៏​ត្រដាប​ត្រដួស​មួយ តាមរយៈ​ការកក់​កៅអី​របស់​ពួកគេ​ក្នុងក្រប​ខ័ណ្ឌ Europa League វគ្គ​ផ្តាច់​ព្រ័ត្រ​។

ក្រុម​កាំភ្លើង​ធំមួយនេះ នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ស្វាគមន៍​អតីត​គ្រូបង្វឹករ​បស់​ខ្លួន​គឺ​លោក Unai Emery នៅ​កីឡដ្ឋាន Emirates នៅរាត្រីនេះ សម្រាប់ការ​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយនឹងក្រុម Villarreal។ ក្រុមរ​បស់​​​អេ​ស្ប៉ាញ កំពុង​តែ​នាំមុខ ២-១ ពី​ការ​ប្រកួត​ជើង​ទី​១​​នាកីឡដ្ឋាន El Madrigal ខណៈ​ដែលគ្រាប់​បាល់​ប៉េ​ណាល់​ទី​របស់ Nicolas Pepe បាន​ជួយ​ឲ្យ​ក្រុម Arsenal ទទួលបានគ្រាប់បាល់​ក្រៅ​ដី​ដ៏សំខាន់​។ ប្រសិន​បើ Arsenal ទទួល​ជ័យ​ជម្នះ ពួក​គេ​អាច​នឹង​ត្រូវ​ទៅ​ជួបក្រុម Manchester United ដែល​មានក្តីសង្ឃឹម​ខ្ពសក្នុង​ការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ទីក្រុង Gdansk ក្រោយពី​បាន​ផ្តួល​ក្រុម Roma ក្នុងលទ្ធ​ផល ៦-២ ក្នុង​ការ​ប្រកួត​ជើង​ទី​១​របស់​ពួកគេ​។ ក្រុម Arsenal មិន​ធ្លាប់​បាន​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League សោះ បើ​គិត​ចាប់​តាំង​ពីឆ្នាំ​២០១៧ ប៉ុន្តែ ការ​ឈ្នះ​ពាន Europa League នឹង​ជួយ​ឲ្យ​ក្លិប​នេះ វិល​ទៅកាន់​យុទ្ធនាការកំពូល​របស់​អឺ​រ៉ុបវិញ នៅ​រដូវ​កាល​​ក្រោយ​។

នៅ​មុន​ពេលការ​ប្រកួត​ជើង​ទី២ លោក Arteta​ បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​វេលា​ដ៏សំខាន់​។ ជា​ថ្មី​ម្តង​ទៀត វា​មិនមែន​សម្រាប់​ខ្ញុំ​ឡើយ ប៉ុន្តែ​សម្រាប់ក្លិប​នេះ​។ ហេតុនេះ វា​ពិត​ជា​សំណាស់ និង​ជាការ​បោះ​ជំហាន​ទៅមុខ​ដ៏ធំមួយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia