បរទេស៖ ក្រុមបិសាចក្រហម Man Utd នឹងត្រូវធ្វើការប្រកួតក្របខណ្ឌ  Premier League ចំនួន៣ដងក្នុងរយៈពេលតែ៥ថ្ងៃ បន្ទាប់ពីកា​រ ប្រកួត​ពន្យារពេលរបស់ពួកគេជាមួយក្រុមភ្ញៀវហង្សក្រហម Liverpool ត្រូវបានរៀបចំឡើងវិញនៅថ្ងៃ​ព្រហស្បតិ៍ទី​១៣សប្តាហ៍ក្រោយ​។​ ការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ ដោយសារអ្នកគាំទ្រដែលស្មោះស្ម័គ្រនឹងក្រុម Man Utd  បានធ្វើការតវ៉ាប្រឆាំងនឹងក្រុម​គ្រួសារ​ដែល​ក្នុងនោះមួយ​ចំនួ​នចូលអុកឡុកដល់ក្នុងទីលានក្នុងទឹកដីកីឡាដ្ឋាន Old Trafford តែម្តង។

Manchester United fixtures confirmed: Villa, Leicester, Liverpool in 5 days

ដូច្នេះមានន័យថា Man Utd ត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Aston Villa  នៅថ្ងៃទី៩ខែឧសភា និងបន្តបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមភ្ញៀវ​លេខ៣ Leicester នៅថ្ងៃទី១១ឧសភាមុនពេលជួបក្រុម Liverpool នៅថ្ងៃទី១៣ឧសភាតែម្តង។

Man Utd facing nightmare fixture congestion after postponed Liverpool clash  gets new date - Mirror Online

ក្រុម Man Utd ក៏ត្រូវមានភារកិច្ចចូលរួមការប្រកួតជើងទី ២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ UEFA Europa League នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅឯទឹកដី Roma ក្រោយផ្តួលក្រុមមកពីអ៊ីតាលីយ៉ាងចាស់ដៃក្នុងលទ្ធផល៦ទល់និង២ ខណៈដែលលោក Ole Gunnar Solskjaer ត្រូវ​បានគេយល់ឃើញថារូបលោកមិនមានអារម្មណ៏​សប្បាយ​ចិត្តចំពោះគណៈ​កម្មាការប្រកួតដែលបានការរៀបចំកាលវិភាគដ៏សែនមមាញឺក និងកៀកគ្នា​មុន​ត្រៀមបិទ​បញ្ចប់រដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole