បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិ​ពល Eden Hazard កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចេញ​មុខ​សុំ​ទោស ក្រោយពី​​គេ​ឃើញ​រូប​ភាព​ដែល​រូប​គេ​កំពុង​តែ​សើច បន្ទាប់​ពី​ការ​ធ្លាក់ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League របស់ក្រុម Real Madrid ក្រោមស្នា​ដៃអតីតក្រុម​របស់​ខ្លួន​ Chelsea​​។

Eden Hazard laughs to tears after Real Madrid elimination sparks outrage - Dierso.com

រូប​ភាព​នានា​របស់​តារា​ឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ​ ត្រូវ​បាន​​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម ក្នុង​ពេល​រូប​គេ​កំពុង​តែ​ជជែក​លេង​យ៉ាង​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​អតីត​មិត្ត​រួម​ក្រុម​របស់​គេ ក្រោយពីការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ នៅ​កីឡដ្ឋាន Stamford Bridge កាលពីថ្ងៃ​ពុធ ដែលធ្វើ​ឲ្យ Real Madrid ចាញ់​ទាំង​២​ជើង ៣-១​។ Hazard បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram ថា៖​ «ខ្ញុំ​ពិត​ជា​សុំ​ទោស​។ ខ្ញុំ​​បាន​អាន​ពី​មតិ​ជាច្រើន​អំពី​រូប​ខ្ញុំ​នៅថ្ងៃនេះ ហើយ​ខ្ញុំ​គ្មាន​បំណងក្នុងការ​​ផ្តល់​ការ​ខក​ចិត្ត​ដល់​អ្នកគាំទ្រ​របស់ Real Madrid ឡើយ​»​​។ តារាឆ្នើម​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖​ «វា​តែង​តែ​ជា​ក្តី​សុបិន​របស់​ខ្ញុំ​ក្នុងការ​លេង​ឲ្យ Real Madrid ហើយ​ខ្ញុំ​បាន​មក​ទីនេះ​ ដើម្បី​ឈ្នះ​»​។

Eden Hazard apologises to Real Madrid fans via Instagram | Fistade

នៅថ្ងៃ​អាទិត្យ Real Madrid ដែល​កំពុង​តែ​ដេញ​តាមពីក្រោយ​ក្រុម Atletico Madrid ចំនួន​២ពិន្ទុ​ លើ​តារាង La Liga ខណៈ​នៅ​សល់​ការ​ប្រកួត​៤លើក​ទៀត​នៅ​រដូវ​កាលនេះ នឹង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Sevilla ដែល​កំពុង​តែ​មាន​ទម្រង់​លេងយ៉ាងល្អ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia