បរទេស៖ ជាថ្មីម្តងទៀត​ Bayern Munich បានសម្លឹងឃើញឪកាសជាលើកទី២របស់ពួកគេដើម្បីលើកពាន Bundesliga នៅថ្ងៃសៅរ៍នេះបន្ទាប់​ពីគូ​ប្រជែង Dortmund និង RB Leipzig ត្រៀមជួបប្រកួតគ្នាវេលាម៉ោង៨និង៣០នាទីនៅថ្ងៃតែមួយផងដែរ ហើយក្រុមទាំងពីរនេះ ក៏ត្រៀមបន្តជួបគ្នានៅថ្ងៃទី១៣សប្តាហ៏ក្រោយសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់DFB-Pokalរឺ German Cup ផងដែរ​។

Borussia Monchengladbach 3-1 Bayern Munich: Guardiola's men stunned by  clinical hosts | Goal.com

​​គួរបញ្ជាក់ថាការ​បរាជ័យ ២ទល់និង១ នៅលើទឹកដីក្រុម Mainz កាលពីសប្តាហ៏មុន បានធ្វើឱ្យ Bayern Munich ខកខានឈ្នះពាន​លីក​កំពូល​អាឡឺម៉ង់ Bundesliga សម្រាប់​រដូវកាលទី ៩ ជាប់ៗគ្នា។

Wer zeigt / überträgt FC Bayern München vs. Gladbach live im TV und  LIVE-STREAM? Die Übertragung der Bundesliga | DAZN News Deutschland

ខណៈដែលនៅនៅសល់ ៣ ប្រកួតទៀតប៉ុណ្ណោះនិងត្រូវបិទបញ្ចប់រដូវកាល ក្រុមលោកHansi Flick កំពុងតែត្រៀមខ្លួនដើម្បីផ្តួលក្រុម Moenchengladbach សម្រាប់ការប្រកួតវេលាម៉ោង១១និង៣០នាទីនារាត្រីថ្ងៃសៅរ៍ស្អែកនេះ។ផ្ទុយទៅវិញទោះបីជានាំមុខ ៧ ពិន្ទុលើ​កំពូល​​តារាង Bundesliga ប៉ុន្តែ​ក្រុមលេខ ២ Leipzig និងអាចកាត់បន្ថយពិន្ទុផងដែរប្រសិនជាអាចផ្តួលDortmund បានហើយ Bayern Munich ស្មើរឺក៏ចាញ់នោះ។ចំណែកឯ Dortmund វិញស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥ គឺនៅតែបន្តខិតខំសម្រាប់ការប្រកួតនេះនិងការប្រកួត​ដែលនៅសល់ដើម្បី​ឈោង​ចាប់យកកៅអី ក្របខ័ណ្ឌ Champions League ខណៈដែលពួកគេមានគម្លាត១ពិន្ទុប៉ុណ្ណោះពីក្រុមTop-៤៕

 

ប្រភពព័ត៍មាន៖​ Besoccer