បរទេស៖ សហប្រធានលោក Joel Glazer គ្រោងនឹងធ្វើការពិភាក្សាប្រកបដោយអត្ថន័យជាលើកដំបូងជា​មួយអ្នកគាំទ្របិសាច​ក្រហម​ចាប់តាំងពីក្រុមគ្រួសាររបស់គាត់បានទិញក្លឹបនេះនៅឆ្នាំ ២០០៥ នាចុងខែឧសភានេះ។ មហាសេដ្ឋីជនជាតិអាមេរិកបាន​ចេញនូវការ​ឆ្លើយតបយ៉ាងវែងទៅនឹងការទាមទារសំខាន់ៗ ចំនួន ៤ រួមទាំងលិខិតបើក​ចំហរពីការជឿជាក់​របស់អ្នក​គាំទ្រ​ក្លឹប​​កាលពីថ្ងៃ​សុក្រសប្តាហ៍មុននឹងបានរំលឹកឡើងវិ​ញបន្ទាប់ពីមានការតវ៉ាកាលពីថ្ងៃអាទិត្យដែលនាំឱ្យមានការពន្យា​រពេល​នៃ​ការប្រកួតក្រប​ខណ្ឌ Premier Leagueជាមួយក្រុមភ្ញៀវ Liverpool។

Manchester United chief Joel Glazer FINALLY apologises to fans for his role in European Super League | Daily Mail Online

នៅក្នុងលិខិតរបស់លោក Glazer ក៏បានធ្វើការសុំទោសជាថ្មីម្តងទៀតចំពោះអាកប្បកិរិយា និងសកម្មភាពនៃការចូលរួមរបស់ Man United ជុំវិញព្រឹត្តការណ៏ European Super League និងការចាកចេញទៅហើយនោះ។​ រូបលោកក៏​បានទទួល​ស្គាល់ពីតម្រូវការនៃការផ្លាស់ប្តូរ ដើម្បីពង្រឹងប្រព័ន្ធលេងរបស់ក្រុម និងវិធីសាស្រ្តដែលក្លឹបបានពិភាក្សាជាមួយអ្នកគាំទ្រ និងបន្តរក្សាទំនាក់ទំនងល្អឡើងវិញបន្ថែមទៀត។

Joel Glazer writes open letter to Manchester United fans following collapse of Super League | Goal.com

បុរសវ័យ៥៤ឆ្នាំរូបនេះបានអះអាងយ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ដល់អ្នកគាំទ្រថាគ្រួសារខ្ញុំ​ និងខ្ញុំយកចិត្តទុកដាក់យ៉ាង​ខ្លាំងចំពោះក្លឹប Man United និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារ និងបន្តពង្រឹង​ភាពខ្លាំងរបស់ក្លឹប​សម្រាប់​រយៈពេលវែងដោយពេលគោរពនិងតម្លៃលើប្រវត្តិសាស្រ្តនិងស្នាដៃជាកេរ្ត៏តំណែលដែលក្លឹបសម្រេចបានរយៈពេលជាច្រើនឆ្នាំកន្លងមក»៕

 

ប្រភពព័ត៍មាន៖ BBC