បរទេស៖ ក្រុម Lille ខិតកាន់តែកៀកក្នុងការឈ្នះពានលីគកំពូលលើកដំបូងបារាំងរបស់ពួកគេក្រោយខកខានអស់រយៈពេល ១ទសវត្សកន្លងមកនេះ។ ការប្រកួតសប្តាហ៏ទី៣៦កាលពីយប់ថ្ងៃសុក្រក្នុងនាមជាភ្ញៀវ ខ្សែប្រយុទ្ធអន្តរជាតិតួគី កីឡាករ Burak Yilmaz មានឪកាសរកគ្រាប់បាល់បើកឆាកដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៤មុនពេលកីឡាករ Clement Michelin របស់ក្រុមត្រូវអាជ្ញាកណ្តាលបណ្តេញចេញក្រោយ​ទទួលបានកាត​លឿង​ជា​​លើកទី ២ នៅនាទីទី៣៥នាទី។

Ligue 1 Highlights: Lens 0-3 Lille (FT)

ការប្រកួតឈានដល់នាទីទី៤០ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ Yilmaz ដដែលមានឪកាសស៊ុតបាល់ជើងឆ្វេងបញ្ចូលទី បាន​យ៉ាងល្អដើម្បីបង្កើនការនាំមុខ២ទល់និងសូន្យមុនបញ្ចប់ការប្រកួតនៅតង់ទី១។ ចូលដល់តង់២នាទីទី កីឡា ករJonathan David មានឪកាសបន្ថែមគ្រាប់បាល់ទី២នៅនាទីទី៦០ដើម្បីបង្កើនការនាំមុខដល់ទៅ៣គ្រាប់ ខណៈក្រុមម្ចាស់ផ្ទះLensមិនអាចវាយបកតបតបាននោះទេក្រោយសល់គ្នាតែ១០នាក់។  បញ្ចប់ការប្រកួត Lens ០:៣ Lille។

Lille wins the North derby, and continues its march towards the title - Archyde

ខណៈសល់ ២ ប្រកួតទៀតនិងត្រូវបញ្ចប់រដូវកាល Lille បច្ចុប្បន្នមានគម្លាត៤ ពិន្ទុនាំមុខ Paris St-Germain ដែលត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Rennes នៅថ្ងៃអាទិត្យនេះ។​ រីឯ Lille ដែលធ្លាប់ឈ្នះ ជើងឯក​លើក​ចុង ក្រោយកាលពីឆ្នាំ ២០១១ ត្រៀមក្លាយជាក្រុមទី២ បន្ទាប់ពី Monaco ដែលធ្លាប់ឈ្នះជើងឯក កាល​ពីរដូវកា​ល ២០១៦-២០១៧ ក្រៅពីនោះគឺ PSG ជាអ្នកគ្រងដំណែងនេះរហូតមកគិតចាប់តាំងពីឆ្នាំ ២០១៣៕

ប្រភពព័ត៍មាន៖ BBC