បរទេស៖ ខ្សែ​ប្រយុទ្ធ Sergio Aguero របស់ក្លិប Manchester City បាន​​ចេញ​មុខ​សុំ ទោស ចំពោះ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីមិន​ចូល​ទី ក្នុង​ពេល​ក្រុម​ខ្លួន​រង​បរា​ជ័យក្នុងលទ្ធ​ផល ២-១ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ក្រោមស្នា​ដៃក្រុម Chelsea តាម​រយៈ​ការ​និយាយ​ថា «ការ​ស៊ុត​បាល់​បែប​នោះ គឺ​ជា​​សម្រេច​ចិត្ត​ខុស»។

Sergio Aguero Apologises for Missed Penalty as Manchester City Lose Chance  to Seal Premier League Title - Marketshockers

Man City បាន​នាំមុខ ១-០ នៅ​ពេល​ដែលពួកគេ​ទទួល​បាន​ឱកាស​ក្នុងការ​បន្ថែម​ការនាំមុខ​របស់​ខ្លួន នៅមុន​ពេលសម្រាក​តង់​ទី​១ ក្រោយពី​​អា​ជ្ញា​កណ្តាល​បាន​សម្រេច​ផ្តល់​បាល់​ប៉េណាល់ទី ក្រោយពី​ការ​ប្រព្រឹត្តកំហុស​របស់ Billy Gilmour លើ​ខ្សែ​ប្រយុទ្ធ Gabriel Jesus ក្នុង​ប្រអប់​ទី​។ Aguero បាន​ព្យាយាម​ស៊ុត​បាល់​ស្រាល​ដើម្បី​​​បញ្ឆោត​អ្នក​ចាំ​ទី តាម​រយៈ​ការ​ឆ្កិះ​បាល់​សំដៅ​ចំណុចកណ្តាល ប៉ុន្តែ អ្នក​ចាំទី Edouard Mendy របស់ Chelsea មិន​បាន​លោត​ដើម្បី​សង្គ្រោះ​បាល់ឡើយ និង​អាច​សង្គ្រោះ​បាល់​យ៉ាង​ងាយ​ស្រួល​។

Sergio Agüero s'excuse après sa panenka loupée lors de Manchester City –  Chelsea: «C'était une mauvaise décision» (vidéo) - Le Soir

Man City នឹង​ក្លាយជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​លីក តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជ្នះ ប៉ុន្តែ Chelsea បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​វិញ បន្ទាប់​ពី​សម្រាក​តង់​ទី​១​។ បន្ទាប់​ពីការ​ប្រកួតនេះ Aguero ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់ Man City បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «ខ្ញុំ​ចង់​សុំ​អភ័ស​ទៅស​ចំពោះ​មិត្ត​រួមក្រុម​របស់​ខ្ញុំ បុគ្គ​លិក និង​អ្នក​គាំទ្រ ចំពោះការ​ស៊ុត​បាល់​ប៉េណាល់ទីមិន​ចូល​ទី​»​៕

 

ប្រភព​ព័ត៌មាន​៖ Channel News Asia