បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរ ៨០ លានផោនសម្រាប់កីឡាករ Jadon Sancho របស់ក្លឹប Borussia Dortmund អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

Manchester United 'lining up £80m Jadon Sancho bid'

បិសាចក្រហមត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយកីឡាករអន្តរជាតិអង់គ្លេសរូបនេះកាលពីឆ្នាំមុន ប៉ុន្តែពួកគេមិនបានឆ្លើយតបនឹងតម្លៃស្នើសុំរបស់ក្លឹប BVB ទេ ដែលត្រូវបានគេជឿជាក់ថាមានតំលៃដល់ទៅ ១០៨ លានផោន។ Sancho បានបង្ហាញទម្រង់យ៉ាងល្អសារជាថ្មីម្តងទៀតសម្រាប់ Dortmund នៅរដូវកាលនេះ ដោយរូបគេអាចរក ១៤ គ្រាប់និង Assists បាន ១៨ ដងក្នុងការបង្ហាញខ្លួន ៣៥ ដងក្នុងការប្រកួតទាំងអស់។

Jadon Sancho offers transfer hint amid Liverpool links as Man United dealt  £200m blow - Liverpool.com

យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថា Man United នឹងប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២១ ឆ្នាំរូបនេះនៅក្នុងទីផ្សារនាពេលខាងមុខនេះអោយបានជាដាច់ខាត ហើយបច្ចុប្បន្នពួកគេកំពុងរៀបចំសំណើរ ៨០ លានផោនសម្រាប់កីឡាកររូបនេះ។ គួរបញ្ជាក់ផងដែលថាក្លឹប Chelsea និង Liverpool បានបង្ហាញការចាប់អារម្មណ៍លើ Jadon Sancho ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole