បរទេស៖ UEFA បានត្រៀមខ្លួនជាស្រេចដើម្បីអនុញ្ញាតឱ្យកីឡាដ្ឋាន Wembley ជាទីកន្លែងអព្យាក្រឹតមួយ ធ្វើជាម្ចាស់​ផ្ទះវគ្គ​ផ្តាច់​ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះក្រោមលក្ខខណ្ឌដ៏ជាក់លាក់ត្រូវបានធ្វើ​ឡើងយោងគេហទំព័រThe Sunបានចុះផ្សាយ។វាជាការផ្លាស់​ប្តូរមួយ​ក្រោយពីក្រុម​មក​ពី​អង់​គ្លេសទាំងពីរគឺ Man. City និង Chelsea នឹងត្រូវជួប​ប្រកួតគ្នានាទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែលបានគ្រោងទុកនៅថ្ងៃ ២៩ ខែឧសភារួចមក ត្រូវបាន​ពិចារណា​ឡើងវិញក្រោយពីរដ្ឋាភិបាលអង់គ្លេសបាន ដាក់ឈ្មោះ​ទីក្រុង​នេះចូលក្នុងក្នុងបញ្ជីក្រហមដែលមានការ​កើនឡើ​ងនូវករណីជំងឺកូវីត-១៩ ។

UEFA Champions League | UEFA.com

ប្រភពបន្តថាៈបាយការណ៍បន្ថែមថាកីឡាដ្ឋាន Emirates, Villa Park, St James ‘Park និង Tottenham Hotspur Stadium សុទ្ធតែត្រូវបានគេច្រានចោលថាជាកន្លែងដែលមានសក្តានុពលប៉ុន្តែកីឡាដ្ឋាន Wembley អាចស្វាគមន៍អ្នកគាំទ្រ ២២.៥០០ នាក់សម្រាប់ការប្រកួតនៅចុងខែនេះ។

The official website for European football | UEFA.com

ទោះយ៉ាងណាUEFA រំពឹងថាចក្រភពអង់គ្លេស​នឹងមានការធានានិង​បង្ការមិនអោយមានការឆ្លងរីករាលដាលនៃមេរោគ កូវីត១៩ទៅលើអ្នកសារពត៌មាននិងអ្នកឧបត្តម្ភលើការប្រកួតនេះផងដែរ។ Man City បានឈានដល់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីទទួលបានជោគជ័យសរុប ៤ទល់និង១ លើក្រុម Paris Saint-Germain ខណៈ​ដែល Chelsea បានទម្លាក់ Real Madrid ចេញពីការប្រកួតក្នុងលទ្ធផលសរុប ៣-១ ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole