បរទេស៖ ក្លឹបបិសាចក្រហម Man. United បានខាតបង់ទឹកប្រាក់ដល់ទៅ២០០ លានផោនកំលុងពេលបាតុកម្មពីសំណាក់អ្នកគាំទ្រ ប្រឆាំងនិងក្រុ​មគ្រួសារត្រកូល Glazer អស់ជាច្រើនសប្តាហ៏កន្លងមកនេះ ។ព្រឹត្តការណ៏ធំបំផុតចុងក្រោយគឺ​ពួកគេបានធ្វើដំណើរចូលទៅកាន់ ទីលានOld Trafford ដោយធ្វើការអុកឡុកដោយដុតភ្លើងនៅក្នុកីឡាដ្ឋានមុនការប្រកួតជាមួយហង្សក្រហម Liverpool បានចាប់ផ្តើម​នៅថ្ងៃទី ២ ខែឧសភា ខណៈការប្រកួតត្រូវបានពន្យារពេល។

Manchester United 'lose £200m kit deal due to fan protests'

ប្រភពពីអ្នកអង្កេតការផ្លូវការណ៏បានបញ្ជាក់ថា Myprotein ដែលជាក្រុមហ៊ុនអាហារបំប៉នកីឡានិង គ្រប់គ្រងដោយ The Hut Groupដែល​នឹងត្រូ​វ​ចូលខ្លួន​មកជំនួសអ្នកឧបត្ថម្ភសម្ភារៈនិងអាហារហ្វឹកហាត់របស់ក្លឹប Man. United បច្ចុប្បន្នដែលមានយីហោឈ្មោះ AON ។ ប៉ុន្តែ The Hut Group បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះបាត់ហើយ។ជាមួយគ្នានេះដែ​រក្រុមហ៊ុនអនាមិកមួយចំនួនបាន​ជម្រុញ​អោយធ្វើ​ពហិការ​​លើដៃគូសហការដែលមានស្រាប់របស់ Man. United ដូចជា Adidas និង TAG Heuer ដោយ​បានបង្ហាញ​ពីក្តី​បារម្មណ៏របស់ខ្លួន​បន្តទៀត​នូវ​រាល់ការប្រឆាំងតវ៉ាណាមួយដែល និងអាចធ្វើអោយប៉ះពាល់ដល់​ផលប្រយោជន៏ជាយថាហេតុដូចករណី​ខាង​លើនេះផងដែរ។

Manchester United lose £200m training kit deal over fans' anti-Glazers  campaign | Manchester United | The Guardian

លោក Joel Glazer សហប្រធានក្លឹបក៏ទើបតែបានឆ្លើយតបនិងប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ​បន្ទាប់ពី​មាន​ការតវ៉ាស្តីពីមហន្តរាយនៃការចូលរួមព្រឹត្តការណ៏ European Super League ។មហាសេដ្ឋីសហរដ្ឋអាមេរិករូបនេះក៏បានបញ្ជាក់ផង ដែរថារូបលោកនិងត្រៀមជួបពិភាក្សាជាមួយអ្នកគាំទ្រនៅចុងខែឧសភានេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole