បរទេស៖ ខ្សែបម្រើឆ្នើម Bruno Fernandes ត្រូវបានគេរាយការណ៍ថាបានបញ្ចុះបញ្ចូលក្លឹប Man Utd អោយនាំយកខ្សែការពារកណ្តាលម្នាក់ និងខ្សែបម្រើការពារម្នាក់នៅទីផ្សារដោះខាងមុខនេះ។

Bruno Fernandes on Twitter: "Hope you didn't stop watching at half-time 😂…  "

ខ្សែបម្រើអន្តរជាតិព័រទុយហ្កាល់រូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អដោយរូបគេអាចរកគ្រាប់បាល់បាន២៧គ្រាប់ និង Assists បាន១៧ដង គ្រប់កម្មវិធីទាំងអស់នៅរដូវកាលនេះ។ Fernandes ចង់ឃើញក្លឹប Manchester United ធ្វើការប្រកួតប្រជែងពានរង្វាន់ Premier League និង Champions League នៅរដូវកាលក្រោយ ហើយបើយោងទៅតាមសារព័ត៍មាន The Sun បានចុះផ្សាយថា Bruno ចង់អោយក្លឹបពង្រឹងនៅតំបន់ការពារ និងបម្រើការពារបន្ថែមទៀត។

Changing Bruno Fernandes' role could benefit his Manchester United  teammates - United In Focus

កីឡាករវ័យ២៦ឆ្នាំរូបនេះជឿជាក់ថាប្រសិនបើមានខ្សែការពារកណ្តាល់ម្នាក់ទៀតដែលមានបច្ចេកទេសប៉ះបាល់ល្អ និងអាចចាប់ដៃគូរជាមួយនឹង Harry Maguire នឹងកាន់ជួយអោយរូបគេកាន់តែងាយស្រួលក្នុងការលេងនៅតំបន់បម្រើប្រយុទ្ធបន្ថែមទៀត។ Bruno ក៏មានអារម្មណ៍ថាក្លឹបគួរតែស្វែងរកខ្សែបម្រើការពារម្នាក់ទៀតដែលពូកែចែកបាល់ដូច Paul Pogba ដែលនឹងជួយតំបន់ប្រយុទ្ធកាន់តែមានភាពងាយក្នុងការលេងថែមទៀត។ គួរបញ្ជាក់ផងដែលថាក្លឹប Man Utd ក៏កំពុងបង្ហាញចាប់អារម្មណ៍កីខ្សែការពារ Rafael Varane, Jules Kunde និង Pau Torres ហើយលោក Solskjaer ក៏បានចាប់អារម្មណ៍លើខ្សែបម្រើ Declan Rice របស់ក្លឹប West Ham ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole