បរទេស៖ ក្លឹប Man Utd ត្រូវបានគេជឿជាក់ថានឹងព្យាយាមចុះកុងត្រានាំយក Jadon Sancho មកកាន់ទឹកដី Old Trafford អោយបានមុនព្រឹត្តិការណ៍ Euro រដូវក្តៅនេះ ពោលគឺក្នុងខែមិថុនា។

Jadon Sancho (@Sanchooo10) | Twitter

Man Utd បានមានពាក្យាចរចាមរាមជាមួយកីឡាកររូបនេះជាច្រើនឆ្នាំហើយ ជាពិសេសរដូវក្តៅកន្លងទៅគឺពួកគេកាន់តែខិតជិតក្នុងការនាំយក Sancho មកកាន់ទឹកដី Old Trafford កាន់ខ្លាំង ប៉ុន្តែដោយសារក្លឹបជួបវិបត្តិហិរញ្ញវត្ថុដោយសារជម្ងឺកូវីត-១៩និងក្លឹប Dortmund ទាមទារតម្លៃដល់ទៅ១០៨លានផោនទើបការផ្ទេរមួយនេះត្រូវបានបរាជ័យ។

Manchester United prepares a crazy offer for Jadon Sancho - JuniperSports

បើយោងទៅតាម Bild បានអោយដឹងថា Manchester United នឹងព្យាយាមចុះកុងត្រាយក Jadon Sancho អោយបានលឿនបំផុតពោលគឺមុនពេលកីឡាករវ័យ២១ឆ្នាំរូបនេះត្រូវលោក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិតោកំណាចអង់គ្លេសដើម្បីត្រៀមការប្រកួត Euro 2020 រដូវក្តៅនេះ។ គួរបញ្ជាក់ផងដែលថា Sancho ត្រូវបានគេជឿជាក់ថាតម្លៃខ្លួនគេអាចនឹងធ្លាក់មកត្រឹមតែ៧៧លានផោនប៉ុណ្ណោះនៅរដូវក្តៅនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole