បរទេស៖ លោក Pep Guardiola បានសាទរចំពោះការឈ្នះពានរង្វាន់ Premier League ជាលើកទី ៣ ក្នុងរយៈពេល៤ឆ្នាំចុង​ក្រោយ​ថាជាការប្រកួតប្រជែងដ៏តឹងតែងសម្រាប់ក្រុម Man. City ក្រោយឆ្លងកាត់រដូវកាលនៃការរីករាល​ដាលនៃ​មេរោគកូវីត​Covid-១៩ក្នុងស្ថានភាពដ៏លំបាកបំផុត។

Pep Guardiola buys a luxury house in the upper area of ​​Barcelona -  JuniperSports

ក្រុមរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញត្រូវបានប្រកាសជាផ្លូវការណ៏ពីការឈ្នះជើងឯកលីកកំពូលអង់គ្លេស បន្ទាប់ពីក្រុម​ម្ចាស់​ផ្ទះ Man. Utd បរាជ័យចាញ់ Leicester ២ទល់និង១ កាលពីយប់ថ្ងៃអង្គារ។ Man.City ក៏បានឈ្នះពានសរុប២ហើយ​នៅ​រដូវ​កាល​នេះ​និងបន្តសម្លឹងឪកាសលើកពាន Champions League ជាលើកដំបូងនៅចុងខែនេះពេល​ជួបជាមួយ ​Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រនាថ្ងៃទី២៩ ឧសភា ២០២១ខាងមុខនេះ។

Can you name every player Pep Guardiola has used at Man City? - Planet  Football

អតីតគ្រូបង្វឹកBarcelona និង Bayern Munich បានបញ្ចេញពីអារម្មណ៏ពិត​ក្រោយឈ្នះពានដោយស្វ័យប្រវត្តិនេះ ថាៈខ្ញុំ​ពិត​ជា​មានមោទនភាពណាស់​ដែលបាន​ចូលមក​ដឹក​នាំក្រុម និង គ្រប់គ្រងកីឡាករ​ដ៏មានសមត្ថភាពនៅទីនេះ។ ពួកគេ​ពិត​ជាបង្ហាញពីទេពកោសល្យនិងស្មារតីប្រយុទ្ធ​បានល្អដោយឆ្លង​កាត់ការប្រកួត​ដ៏​លំបាកចូលមកដល់ដំណាក់កាលនេះគួរឱ្យ​កត់សម្គាល់​រហូតដល់តស៊ូដើម្បីទទួលបាន​ភាពជោគជ័យដែលកើតចេញពី​ការ​ព្យាយាម​​និងភាពអត់ធន់៕

 

ប្រភពព័ត៍មាន៖ Metro